ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី22 ខែសីហា ឆ្នាំ2018:
ប៉ូលិសមកពីអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុផ្នែកភេវរកម្មជាតិវាយឆ្មក់ចូលទៅក្នុងទីតាំងមួយកន្លែងនៅទីក្រុង Derbyshire កាលពីថ្ងៃអង្គារ។
ពួកគេចាប់ខ្លួនស្ត្រីម្នាក់វ័យ៣៥ឆ្នាំ សង្ស័យពីបទរៀបចំផ្តល់មូលនិធិភេរវកម្ម។ ស្រ្តីម្នាក់នេះត្រូវបញ្ជូនទៅស្ថានីយ៍ប៉ូលិសនៅទីក្រុងឡុងដ៍ ហើយត្រូវដោះលែងឱ្យនៅក្រៅឃុំ។
គ្មានព័ត៌មានលម្អិតបន្ថែមអំពីជនសង្ស័យ ឬទីតាំងដែលវាយឆ្មក់នោះទេ។ មន្រ្តីប៉ូលិសនិយាយថា ទីតាំងសង្ស័យកំពុងស្វែងរក និងការស៊ើបអង្កេតបន្ត៕
