ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
មន្ត្រីរុស្ស៊ីប្រចាំនៅប្រទេសស៊ីរីមានប្រសាសន៍ថា យោធារុស្ស៊ីប្រគល់នំបុ័ងជាង ៥.០០០តោន ទៅឱ្យអ្នកស្រុកដែលចាកចេញពីខេត្ត Idlib ប្រទេសស៊ីរីតាមច្រកផ្លូវមនុស្សធម៌ Abu al-Duhur។ ខេត្ត Idlib ជាខេត្តដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ ។
លោក Evgeny Kharchenko ប្រធានការិយាល័យកណ្តាលខេត្ត Aleppo មានប្រសាសន៍ថា នំបុ័ងច្រើនជាង ៥.០០០ តោន ត្រូវប្រគល់ក្នុងកំឡុងពេលប្រតិបត្តិការ នៃច្រកផ្លូវមនុស្សធម៌។ ជនភៀសខ្លួននឹងទទួលបានកញ្ចប់នំប័ុង សំលៀកបំពាក់ ស្បែកជើង និងថ្នាំឱសថ។ អ្នកទាំងនោះត្រូវចាកចេញពីខេត្ត Idlib ទៅកាន់ខេត្ត Aleppo Hama និង Homs។
តំបន់គ្មានជម្លោះក្នុងខេត្ត Idlib ប្រទេសស៊ីរីត្រូវបង្កើតឡើងដើម្បីជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធដែលមិនព្រមចុះចាញ់ និងគ្រួសាររបស់ពួកគេនៅទីនោះ។ យោធារុស្ស៊ីឃ្លាំមើលស្ថានការណ៍នៅខេត្ត Idlib និងធ្វើកិច្ចចរចាជាមួយមេដឹកនាំក្រុមប្រដាប់អាវុធខុសច្បាប់ដើម្បីដោះស្រាយវិបត្តិដោយសន្តិភាព និងផ្តល់ជំនួយដល់ជនស៊ីវិលដែលមានបំណងចាកចេញពីតំបន់នោះ។
