ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨
បញ្ជាការប្រតិបត្តការខេត្ត Nineveh និយាយថាសមាជិករដ្ឋអ៊ីស្លាម១៦នាក់ចាប់ខ្លួននៅក្នុងប្រតិបត្តិការសន្តិសុខមួយស្ថិតនៅភាគខាងត្បូងទីក្រុងMosul។ ថ្លែងប្រាប់សារព័ត៌មាន BasNews លោក Mostafa al-Jabouri អ្នកនាំពាក្យបញ្ជាការនេះបាននិយាយថាកងកម្លាំងសន្តិសុខបានអនុវត្តប្រតិបត្តិការនៅលើកោះមួយស្ថិតនៅក្នុងភូម al-Bu seif ភាគខាងត្បូងទីក្រុង Mosul ។
បើយោងតាមលោក Jabouri បានឲ្យដឹងថា ប្រតិបត្ដិការនេះជាលទ្ធផលគឺចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម១៦នាក់។ ទីស្នាក់ការបញ្ជាការប្រាប់ឲ្យដឹងថា អាវុធដែលពួគេកាន់កាប់ត្រូវរឹបអូសយកទៅទីស្នាក់ការបញ្ជាការ។ លោក Jabouri ប្រាប់ឲ្យដឹងទៀតថាពួកសកម្មប្រយុទ្ធត្រូវបាននាំខ្លួនទៅកាន់ទីស្នាក់ការកណ្តាលដើម្បីធ្វើការស៊ើបអង្កេតមុនពេលធ្វើការកាត់ក្តី។
គួររំលឹកថាកាលពីថ្ងៃចន្ទនេះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាបានប្រកាសថាបានចាប់ខ្លួនសកម្មជនម្នាក់ដែលស្ថិតនៅក្នុងក្រុមអ្នកបង្កើតក្រុសកម្មប្រយុទ្ធដែលស្ថិនៅភាគពាយព្យទីក្រុងMosul។ នៅថ្ងៃដដែលក្រសួងមហាផ្ទៃបាននិយាយថាពួកសកម្មប្រយុទ្ធ៨នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុងប្រតិបត្តិការមួយស្ថិតនៅភាគខាងលិចទីក្រុងMosul។
គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។
