ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA ផ្លូវការបានរាយការណ៍នៅថ្ងៃចន្ទថា កងកម្លាំងសន្ដិសុខអេហ្ស៊ីបសម្លាប់ក្រុមសង្ស័យជាសកម្មប្រយុទ្ធចំនួន ១១ នាក់ក្នុងការបំផ្ទុះអាវុធនៅក្រុង al-Arish ភាគខាងជើង Sinai ។ របាយការណ៍បញ្ជាក់ឱ្យដឹងថា ការប៉ះទង្គិចគ្នានេះកើតឡើងក្រោយពីកងកម្លាំងសន្តិសុខ ព្យាយាមចាប់ខ្លួនសកម្មជនមួយក្រុមនៅស្ថានីយ៍ប្រេងដែលគេបោះបង់ចោល ដោយពួកគេ កំពុងរៀបចំផែនការភេរវកម្ម។
របាយការណ៍នេះបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកដែលស្លាប់នោះរួមមាន ភេរវកពីរនាក់ មានឈ្មោះថា Mohamed Ibrahim Jabr Shaheen និង Jumaa Iyad Marshoud ។ ពួកគេនិយាយថា ប៉ូលិសរឹបអូសកាំភ្លើង និងគ្រាប់ជាច្រើនក្នុងអំឡុងពេលប៉ះទង្គិចគ្នា។
ភ្នាក់ងារ MENA ពុំបានបញ្ជាក់ពី ពេលដែលមានការប៉ះទង្គិចគ្នាកើតឡើង ឬផ្តល់ព័ត៌មាន លម្អិតអំពីជនសង្ស័យនោះទេ និងបន្ថែមថាគ្មានជនរងគ្រោះក្នុងចំណោមកងកម្លាំងសន្តិសុខនោះទេ។ ប្រភពសន្តិសុខប្រាប់ភ្នាក់ងារ Reuters ថា មន្ត្រីសន្តិសុខពីរនាក់ស្លាប់ និងមនុស្សចំនួនបួននាក់ទៀតរងរបួសនៅពេលដែលរថយន្តពាសដែកមួយផ្ទុះនៅយប់ ថ្ងៃអាទិត្យក្នុងទីប្រជុំជន Sheikh Zuweid ។
ចាប់តាំងពីខែកុម្ភៈ កងកម្លាំងអេហ្ស៊ីបដែលគាំទ្រដោយប៉ូលិសធ្វើប្រតិបត្តិការធំមួយប្រឆាំង នឹងពួកសកម្មប្រយុទ្ធអ៊ីស្លាម។ ប្រទេសអេហ្ស៊ីបប្រយុទ្ធប្រឆាំងនឹងការបះបោរដែលដឹកនាំដោយរដ្ឋអ៊ីស្លាម និងប្រមូលផ្តុំនៅ ឧបទ្វីបស៊ីណៃចាប់តាំងពីយោធាអេហ្ស៊ីបទម្លាក់លោកប្រធានាធិបតី Mohamed Mursi ដែលជាក្រុមបងប្អូនម៉ូស្លីមនៅពាក់កណ្តាលឆ្នាំ២០១៣ ។