យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន០៦ត្រូវក្រុម DPR ប្រទះឃើញក្នុងតំបន់​ជម្លោះ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨

អ្នកនាំពាក្យបញ្ជាការក្រុមសាធារណរដ្ឋប្រជាធិបតេយ្យ Donetsk (DPR) និយាយនៅថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកកាន់តែច្រើនឡើងក្នុងតំបន់ជម្លោះនៅ Donbass, Daniil Bezdonov។

ភ្នាក់ងារព័ត៌មាន Donetsk ដកស្រង់សម្ដីរបស់លោកថា មន្រ្តីកងទ័ពអាកាសរបស់ DPR រាយការណ៍ពីសកម្មភាព ឈ្លបយកការណ៍របស់កងទ័ពអ៊ុយក្រែនដែលប្រើប្រាស់យានគ្មានមនុស្សបើក។

យោងតាមប្រភពព័ត៌មានពីលោក Bezsonov បញ្ជាក់ថា កងទ័ពអ៊ុយក្រែនប្រើប្រាស់យន្ត ហោះគ្មានមនុស្សបើកដើម្បីបាញ់គ្រាប់កាំភ្លើងលើទីតាំងរបស់ប្រទេសកូរ៉េខាងជើងនៅជិតភូមិ Spartak នៅតំបន់ជាយក្រុង Donetsk ។

ការប្រើប្រាស់យានដែលគ្មានមនុស្សបើកត្រូវគេហាមឃាត់ក្នុងកិច្ចព្រមព្រៀង Minsk ប៉ុន្តែទោះជាយ៉ាងណា យោងតាមប្រភពសាធារណរដ្ឋ(រដ្ឋដែលប្រកាសដោយខ្លួនឯង) នៅ Donetsk និង Lugansk កងកម្លាំងអ៊ុយក្រែននៅតែបន្តប្រើប្រាស់យន្តគ្មាន​មនុស្សបើកដើម្បី​ធ្វើសកម្មភាពឈ្លបយកការណ៍ និងបាញ់ដោយផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here