ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018:
សេចក្តីរាយការណ៍ក្មេងប្រុស២នាក់ វ័យ១៥ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទសង្ស័យស្តាំនិយមបទល្មើសភេរវកម្មអាចត្រូវបានឃាត់ខ្លួនរយៈពេល ៦ថ្ងៃទៀតផងដែរ។ ក្មេងជំទង់ទាំងនោះ ត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅឯផ្ទះរបស់ពួកគេដោយសង្ស័យថា បានត្រៀមខ្លួន សម្រាប់សកម្មភាពភេរវកម្ម។
អ្នកនាំពាក្យប៉ូលីសប្រឆាំងភេរវកម្មនៅភាគអាគ្នេយ៍និយាយថា ប៉ូលីសទទួលបានដីការក្សាការឃុំឃាំងបន្ថែមទៀតប្រឆាំងនឹងអ្នកទាំង២នាក់។ ប៉ូលីសនិយាយថា ការស្វែងរកភស្តុតាងនៅទីតាំង២កន្លែងនៅទីក្រុង Ramsgate ទាក់ទងនឹងការស៊ើបអង្កេតត្រូវបានបញ្ចប់។
ក្មេងប្រុសទាំងនោះ ត្រូវចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងគណៈកម្មការរៀបចំ និងជំរុញភេរវកម្ម នៅក្រោមច្បាប់ភេរវកម្ម របស់ចក្រភពអង់គ្លេស។
អ្នកទាំង២ត្រូវបានគេសាកសួរ នៅឯស្ថានីយ៍ប៉ូលីស នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ហើយបំរាមនៃការឃុំឃាំងបន្ថែមមានន័យថា ពួកគេអាចត្រូវឃុំខ្លួនរហូតដល់ថ្ងៃព្រហស្បតិ៍ផងដែរ។អង្គភាពប្រឆាំងអំពើភេរវកម្ម បានបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងមនោគមវិជ្ជាស្ដាំនិយម។
ប៉ូលីស បាននិយាយថា ការចាប់ខ្លួននេះ ត្រូវបានគ្រោងទុក និងការស៊ើបអង្កេត ដោយចារកម្ម ហើយមិនមានការគំរាមកំហែងដល់សាធារណៈជនភ្លាមៗនោះទេ៕
