ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨
យោងតាមប្រភពរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបញ្ជាក់ឱ្យដឹងថា ការស្រាវជ្រាវថ្មីរបស់មន្ទីរបញ្ចកោណរកឃើញប្រទេសចិនលក់គ្រឿងបន្លាស់ប្រើក្នុងអាវុធរបស់សហរដ្ឋអាមេរិកក្នុងតម្លៃទាប ដែលជាការដាក់សម្ពាធលើអ្នកជំនួញសហរដ្ឋអាមេរិក និងគំរាមកំហែងបង្ខំពួកគេឱ្យចេញពីមុខជំនួញ។
ការសិក្សាដែលប្រគល់ឱ្យដោយប្រធានាធិបតីលោកត្រាំនៅខែកក្កដាឆ្នាំ២០១៧ ហើយឥឡូវនេះត្រូវគេបោះពុម្ពផ្សាយក្រោយពីមានការពន្យារពេលយូរ ហើយគេចាត់ទុកថាជាគោលនយោបាយបរទេស ដោយមានប្រភពអនាមិកពីរ។ ការសិក្សានោះនឹងចោទប្រកាន់ប្រទេសចិនថា ជាប្រទេសអនុវត្តន៍ពាណិជ្ជកម្ម ដែលមានបំណងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។
ឧទាហរណ៍ ប្រទេសចិនគ្រប់គ្រងការផ្គត់ផ្គង់ឧស្ម័នអាម៉ូញ៉ូម perchlorate ជាច្រើនដែលជាសមាសធាតុសម្រាប់ផលិតប្រេងរ៉ុក្កែត ខណៈពេលដែលសហរដ្ឋអាមេរិកមានក្រុមហ៊ុនផ្គត់ផ្គង់តែមួយប៉ុណ្ណោះ។ ការសិក្សានេះសរសេរប្រទេសចិនលក់សារធាតុគីមីនេះដោយតម្លៃថោក ដែលធ្វើឱ្យក្រុមហ៊ុន អាមេរិកពិបាករកស៊ី។
សហរដ្ឋអាមេរិកក៏ព្រួយបារម្ភផងដែរថា ប្រទេសចិនគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មលោហធាតុកម្រ ដែលគេ ផលិតតម្រូវសម្រាប់ផលិតគ្រឿងអេឡិចត្រូនិកសម្រាប់ប្រព័ន្ធអាវុធទំនើបៗ របស់អាមេរិក។ មន្ត្រីរដ្ឋបាល មួយរូបប្រាប់ទស្សនាវដ្តីថា ប្រទេសចិនប្រើប្រាស់ការគ្រប់គ្រងធនធានធម្មជាតិ និងសម្ភារដទៃទៀតដើម្បី ជះឥទ្ធិពលអវិជ្ជមានដល់មូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិកជាយុទ្ធសាស្រ្តជាតិ។
កត្តានេះមានផលប៉ះពាល់ពិតប្រាកដដល់សមត្ថភាពរបស់សហរដ្ឋអាម៉េរិកក្នុងការថែរក្សាមូលដ្ឋានឧស្សាហកម្ម ។ការសិក្សានេះត្រូវគេរំពឹងថា នឹងត្រូវចេញផ្សាយក្នុងរយៈពេលពីរឬបីសប្តាហ៍ បន្ថែមលើបញ្ជីបណ្ដោះអាសន្នរបស់អាមេរិកអំពីគូប្រជែងយុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ី។ ការចោទប្រកាន់របស់អាមេរិកប្រឆាំងនឹងប្រទេសចិនរួមមានការលួចយកកម្មសិទ្ធិបញ្ញាការចោទប្រកាន់រូបិយប័ណ្ណ ការព្យាករណ៍មហាអំណាចក្នុង ដែនទឹកមានជម្លោះ ការមិនអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង និងមានអ្វីផ្សេងជាច្រើនទៀត។









