ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
យោងតាមប្រភពកងទ័ពអាកាសរបស់ប្រទេសប៊ែលហ្សិកបញ្ជាក់ឱ្យដឹងថា យន្តហោះ F-16 រងការឆាបឆេះទាំងស្រុង ក្រោយពីមានការផ្ទុះនៅមូលដ្ឋានយោធាបែលហ្ស៊ិក។ មនុស្ស២នាក់រងរបួស ហើយយន្តហោះទីពីរត្រូវរងការខូចខាត។ ការឆេះនេះត្រូវប្រកាសក្នុងអំឡុងពេលជួសជុលយន្តហោះធុន F-16 យោងតាមកងទ័ពអាកាសសរសេរនៅលើបណ្តាញ Twitter ។
យន្តហោះទីពីររងការខូចខាតគ្រឿងម៉ាស៊ីន។ មេបញ្ជាការស្តីទីនៅកោះ Florennes លោក Didier Di Giovanni ប្រាប់ RTBF ថា គេមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ។ លោកមានប្រសាសន៍ថាការស៊ើបអង្កេតនឹងធ្វើឡើងដើម្បីកំណត់ពីមូលហេតុ។
អ្នកបច្ចេកទេសពីរនាក់ដែលកំពុងធ្វើការជួសជុលលើយន្ដហោះនៅពេលមានការផ្ទុះកើតឡើងទទួលរងរបួស។ SudInfo រាយការណ៍ថា ជួបបញ្ហាលើការស្តាប់ក្រោយពីមានការផ្ទុះនេះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១០ នាទីល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍។