ប្រភពព័ត៌មានTASS ផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងការពារអ៊ីស្រាអែល(IDF)ផ្សាយថា យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារគោលដៅក្នុងតំបន់កាហ្សាស្ទ្រីបដើម្បីឆ្លើយតបការគ្រាប់រ៉ុកកែតនៅភាគខាងត្បូងទីក្រុង Beer Sheva ។
IDF និយាយថា ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត ដែលបាញ់ចេញពីតំបន់កាហ្សានៅភាគីអ៊ីស្រាអែល យន្តហោះចម្បាំង IDF ចាប់ផ្តើមវាយប្រហារគោលដៅលើភេរវករក្នុងតំបន់កាហ្សា។
យោងតាមប្រភពរបាយការណ៍មុនៗគ្រាប់រ៉ុក្កែតមួយត្រូវបាញ់ចេញពីតំបន់បណ្តោះអាសន្ន នៅថ្ងៃពុធ ហើយវាបង្កឱ្យមានការព្រមានវាយប្រហារតាមអាកាសនៅទីក្រុង Be’er Sheva ដែលជាទីក្រុងមួយមានប្រជាជនប្រហែល២០០.០០០ នាក់ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីតំបន់កាហ្សាស្ទ្រីប។
យោងទៅតាមប្រភពកាសែត Times of Israel រ៉ុក្កែតនេះផ្ទុះក្នុងទីធ្លានៃផ្ទះមួយនៅ Be’er Sheva ។ ការផ្ទុះនេះពុំបណ្តាលឱ្យនរណាម្នាក់ស្លាប់ ឬរងរបួសទេ មានតែការខូចខាតមួយចំនួនប៉ុណ្នោះ។