ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការពារជាតិលោក Avigdor Lieberman ព្រមានប្រទេសអ៊ីស្រាអែលពុំមានជម្រើសអ្វីក្រៅពីបើកសកម្មភាពយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនោះទេ។ ការគំរាមនេះធ្វើឡើងចំពេលមានរបាយការណ៍អំពី IDF កំពុងប្រមូលផ្តុំរថក្រោះនៅតាមបណ្តោយព្រំ ដែនហ្គាហ្សា។
លោក Lieberman ប្រាប់សភាថា គេធ្វើសង្គ្រាមឡើងនៅពេលគ្មានជម្រើសហើយពេលនេះ ប្រទេសអ៊ីស្រាអែលគ្មានជម្រើសទេ ។ ជាក់ស្តែងការប្រមូលរថយន្ដផ្តុំរថក្រោះនៅតាម បណ្តោយព្រំដែនជាការឆ្លើយតបដ៏ស្វិតស្វាញទៅកាន់ក្រុម Hamas ដោយសារក្រុមនោះមិន ដែលទទួលពិចារណាលើជំរើសដែលទីក្រុង Tel Aviv ព្យាយាមដាក់ឱ្យនោះទេ ។
ការរំពឹងទុកអំពីការវាយលុកដ៏មានសក្តានុពលលើតំបន់ហ្គាហ្សាត្រូវបានផ្លាស់ប្តូររយៈពេលជាច្រើនថ្ងៃ ខណៈកម្លាំងរបស់ IDF ពង្រាយរថក្រោះប្រហែល៦០ គ្រឿ ងនិងរថពាសដែកនៅ ក្បែរព្រំប្រទល់ប៉ាឡេស្ទីន ដែលនេះជាការដាក់ពង្រាយយោធាធំបំផុត ចាប់តាំងពីប្រតិបត្តិការការពារឆ្នាំ២០១៤ ។
ការពង្រាយនោះធ្វើឡើងក្រោយពីមានការផ្ទុះអាវុធនៅសប្ដាហ៍មុន ខណៈពេលមាន ការវាយប្រហារគ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សាវាយប្រហារលើភាគខាងត្បូងទីក្រុង Beersheba របស់ប្រទេសអ៊ីស្រាអ៊ែល។ ការវាយប្រហារគ្រាប់រុក្កែតបំផ្លាញផ្ទះពលរដ្ឋ និងគ្រាប់មួយចំណែកទៀតធ្លាក់ចូលក្នុងសមុទ្រក្បែរទីក្រុងTel Aviv ។