ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨
កងកម្លាំងប្រដាប់អាវុធប្រជាជន LPR ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាញ់លើទីតាំងកងជីវពលក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ Lugansk (LPR) ចំនួន០៣ដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ភ្នាក់ងារព័ត៌មាន Luganskinformtsentr ដកស្រង់សំដីអ្នកនាំពាក្យកងជីវពលថា តំបន់ភូមិភាគ Donetsk ភូមិ Kalinovo និង Zhelobok រងការដុតបំផ្លាញ ។ បទឈប់បាញ់គ្នាថ្មីមួយចូលជា ធរមានក្នុងតំបន់ Donbass នៅពាក់កណ្ដាលយប់ថ្ងៃទី ២៩ ខែសីហា។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហានៅក្នុងតំបន់ Minsk ដោយសមាជិកក្រុម ទំនាក់ទំនងត្រីភាគីធ្លាប់ធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ឈប់ការបាញ់ប្រហារតាមបណ្តោយបន្ទាត់ទំនាក់ទំនងនៅដើមឆ្នាំសិក្សា។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមប្រភព DPR កងកម្លាំងរបស់អ៊ុយក្រែនបំពានលើបទឈប់បាញ់ថ្មីនៅរយៈពេល ៣ ម៉ោងក្រោយ ក្រោយកងកម្លាំងរបស់អ៊ុយក្រែនបាញ់ផ្លោងនៅជាយក្រុង Gorlovka ។
ភាគីទាំងពីរព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់គ្នាច្រើនជាង ២០ ដងមកហើយចាប់តាំងពីមានការចាប់ផ្តើមជម្លោះ នៅតំបន់ Donbass ។ ក្នុងចំណោមបទឈប់បាញ់ទាំងនោះមានបទឈប់បាញ់គ្នាដែលទទួលបានជោគជ័យបំផុតនៅឆ្នាំ២០១៦មានរយៈពេល ៦ សប្ដាហ៍។