ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨
ក្រុមមន្រ្តីយេម៉ែននិយាយថា កម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសោឌីតបញ្ជូនកម្លាំងទៅលើឆ្នេរសមុទ្រភាគខាងលិចរបស់យេម៉ែនមុនពេលមានការវាយប្រហារថ្មីមួយទៅលើទីក្រុងកំពង់ផែ Hodeida ដែលកាន់កាប់ដោយឧទ្ទាម។
ប្រភព AP ចុះផ្សាយថា ទីក្រុងនេះគឺជាខ្សែជីវិតសម្រាប់ការដឹកជញ្ជូនជំនួយអន្តរជាតិ ហើយការប្រយុទ្ធដើម្បីដណ្តើមយកតំបន់នោះពីពួកឧទ្ទាម ក៏ធ្លាក់ចុះក្នុងភាពទាល់ច្រក។
ប្រភពដដែលបញ្ជាក់ឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធទៅដល់នៅថ្ងៃពុធ ដោយមានរថក្រោះ និងរថពាសដែក ហើយសព្វាវុធទាំងនេះទទួលបានពីអារ៉ាប់។ អារ៉ាប់ជាសមាជិកសំខាន់នៃ ក្រុមចម្រុះយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទី និងស៊ីស៊ីអ៊ីតតាំងពីឆ្នាំ២០១៥។
ក្នុងរយៈពេល ៤៨ ម៉ោង យ៉ាងហោចណាស់មានយុទ្ធជនចំនួន៦៥ នាក់ ស្លាប់ និងរាប់រយនាក់ផ្សេងទៀតទទួល រងរបួសក្នុងការប្រយុទ្ធគ្នានៅជុំវិញផែ Hodeida និងផ្នែកដទៃទៀតនៃប្រទេសនេះ។