ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រសួងមហាផ្ទៃអេហ្ស៊ីបមានប្រសាសន៍នៅថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន១៩ នាក់ ដោយអ្នកទាំងនោះចូលរួមក្នុងការវាយប្រហារសម្លាប់មនុស្សនៅថ្ងៃសុក្រលើអ្នកគោរពបូជាគ្រីស្ទាននៅភាគខាងត្បូងខេតមីនីយ៉ា ។
ក្រសួងនិយាយថា បុរសទាំងនោះត្រូវគេបាញ់សម្លាប់ក្នុងការបាញ់ប្រហារនៅតំបន់ភ្នំមួយនៅភាគខាងលិចនៃខេត្តមីនីយ៉ា ។ កងកម្លាំងសន្តិសុខតាមដានបុរសទាំងនោះនៅពេលដែលពួកគេវិលត្រឡប់ទៅកាន់តំបន់នោះ ក្រោយពីពួកគេធ្វើការវាយប្រហារសម្លាប់អ្នកគោរពបូជាគ្រីស្ទបរិស័ទ Coptic ចំនួន០៧ នាក់នៅតាមផ្លូវទៅកាន់វត្តមួយ។
ក្រសួងបង្ហោះរូបភាពសាកសពដែលអះអាងថា ជាក្រុមសកម្មប្រយុទ្ធ និងអាវុធដែលរកឃើញនៅក្នុងទឹកដីរបស់ពួកគេ។ ការវាយប្រហារនៅថ្ងៃសុក្រលើពួកគ្រីស្ទាន Coptic គឺគ្រាន់តែជាឧប្បត្តិហេតុចុងក្រោយបំផុតនៃអំពើហិង្សាប្រឆាំងនឹងសាសនាជនជាតិភាគតិច ដែលជាសហគមន៍គ្រីស្ទានដ៏ធំបំផុតនៅមជ្ឈឹមបូព៌ា។
នៅឆ្នាំមុនៗ មានមនុស្សយ៉ាងហោចណាស់ចំនួន២៨ នាក់ត្រូវគេសម្លាប់នៅពេលខ្មាន់កាំភ្លើងស្លៀកពាក់ខោប៊យ និងរបាំងមុខបាញ់រះលើឡានដឹកជនគ្រីស្ទាន Coptic ទៅវត្តអារាម។