មេដឹកនាំប្រទេសគុយបាជួបប្រទេសកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ

0

ប្រភបព័ត៌មានTASS ផ្សាយថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រធានាធិបតីនៃប្រទេសគុយបាលោក Miguel Diaz-Canel Bermudez អញ្ជើញទៅដល់ប្រទេសកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ ប្រមុខដឹកនាំប្រទេសគុយបាជួបជាមួយមេដឹកនាំរបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន

កម្មវិធីនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំគុយបាទៅកាន់ក្រុងព្យុងយ៉ាងមានរាប់បញ្ចូលទាំងកិច្ចប្រជុំជាមួយប្រធានគណៈសភាប្រជាជនកូរ៉េខាងជើងលោក Kim Yong Nam ផងដែរ។

សារព័ត៌មានគុយបារាយការណ៍មុនពេលមានដំណើរទស្សនកិច្ចរបស់ Diaz-Kanel ទៅកាន់ក្រុងព្យុងយ៉ាងថា កិច្ចចរចារនឹងផ្តោតលើទំនាក់ទំនងរវាងប្រទេសគុយបា និងកូរ៉េខាង ជើងសម្រាប់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិ។

ប្រទេសទាំងពីរមានប្រវត្តិ​មិត្តភាព​យូរអង្វែង និងមានកិច្ចសហប្រតិបត្តិការនយោបាយយ៉ាងជិតស្និទ្ធ។ ជាពិសេស​ប្រទេសគុយបាគាំទ្រលើការលុបបំបាត់ការដាក់ទណ្ឌកម្មអន្ដរជាតិប្រឆាំងនឹងសាធារណរដ្ឋ DPRK និងការបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងជើង និងខាងត្បូងទៅជារដ្ឋកូរ៉េតែមួយដោយ គ្មានអន្តរាគមន៍ពីបរទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here