ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រសួងការបរទេសរុស្ស៊ីបង្ហាញការសោកស្តាយចំពោះសំណើររបស់លោកប្រធានាធិបតី Vladimir Putin ដែលបង្កើតមុខមាត់អន្តរជាតិដ៏ធំទូលំទូលាយមួយប្រឆាំងនឹងអំពើរភេរវកម្មក្នុងប្រទេសស៊ីរី ។ គេរកឃើញថា ពុំមានការគាំទ្រណាមួយនៅប្រទេសខាង លិច នេះយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក្នុងបទសម្ភាសន៍ជាមួយកាសែត El Pais អេស្ប៉ាញ។
តាមទស្សនៈរបស់លោក Sergey Lavrov ការបង្រួបបង្រួមនៃកងកម្លាំងទាំងអស់ ដែលប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មក្នុងប្រទេសស៊ីរីគឺជាដំណោះស្រាយដ៏ល្អមួយដែលលោកអំពាវនាវម្តងហើយម្តងទៀត។ ភេរវកម្មគឺជាការគំរាមកំហែងសកលហើយវាធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំ ប្រឹងប្រែងរួមគ្នាលើគ្រឹះដ៏រឹងមាំនៃច្បាប់អន្ដរជាតិ។ លោកមានប្រសាសន៍ឆ្លើយនឹងសំនួរអំពីសម្ព័ន្ធភាពនៃប្រទេសរុស្ស៊ី ស៊ីរី អ៊ីរ៉ង់ និងទួគីជាមួយ សហរដ្ឋអាមេរិកនិងសមាជិកណាតូផ្សេងទៀតប្រឆាំងនឹងពួកអ៊ីស្លាមនិយម។
លោក Lavrov រំលឹកឡើងវិញថា ប្រធានាធិបតីរុស្ស៊ីលើកឡើងពីគំនិតនៃការប្រឆាំងភេរវកម្មយ៉ាងទូលំទូលាយដែលត្រូវអង្គការសហប្រជាជាតិសម្របសម្រួលនៅឯមហាសន្និបាតអង្គ ការសហប្រជាជាតិក្នុងឆ្នាំ២០១៥ ។
លោក Lavrov សង្កត់ធ្ងន់ថា ជាអកុសលគំនិតនោះមិនទទួលបានការគាំទ្រពីបណ្តាប្រទេសលោកខាងលិចទេ ហើយវាជារឿងគួរឱ្យអស់សំណើចណាស់នៅពេលដែលភេរវករគំរាមកំហែងដល់សមាជិកនៃសហគមន៍ពិភពលោកដោយគ្មានករណីលើកលែងហើយគ្មាននរណាម្នាក់អាចលាក់ខ្លួនក្នុងស្ថានភាពសុវត្ថិភាព។
