ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
ទូរទស្សន៍ស៊ីរីផ្សាយនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពស៊ីរីរំដោះស្ត្រី និងកុមារចំនួន១៩នាក់ដែលត្រូវរដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS) ចាប់ពង្រត់ក្នុងអំឡុងការវាយឆ្មក់លើទីក្រុង Sweida និងភូមិក្បែរៗនៅខែកក្កដា។
យោងតាមប្រភពសារព័ត៌មានReuters បញ្ជាក់ឱ្យដឹងថា ក្រុមជីហាដបាត់បង់ទឹកដី របស់ខ្លួន ក្នុងប្រទេសស៊ីរីនៅឆ្នាំមុន ចាប់មនុស្សប្រហែល៣០ នាក់នៅពេលដែលក្រុមនោះវាយលុក នៅ Sweida ពីតំបន់វាលខ្សាច់មួយនៅខាងក្រៅទីក្រុង និងសម្លាប់មនុស្សច្រើនជាង២០០ នាក់ និងមានការបំផ្ទុះអត្តឃាតសម្លាប់ខ្លួនឯង។
ទូរទស្សន៍រដ្ឋផ្សាយថា ចំណាប់ខ្មាំងត្រូវគេដោះលែងក្នុងតំបន់មួយភាគឦសាននៃទីក្រុងវាលខ្សាច់ Palmyra ក្រោយពីកងទ័ពប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ IS ក្នុងប្រតិបត្តិការ ច្បាស់លាស់។ ពុំមានព័ត៌មានក្នុងពេលមានការប្រយុទ្ធគ្នានោះទេ។ ចំណាប់ខ្មាំងចំនួនប្រាំមួយ នាក់ទៀតមកពីក្រុមដូចគ្នាត្រូវគេដោះលែងក្នុងខែតុលា។ Sweida ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ មានសហគមន៍សាសនា Druze ។