មនុស្សរាប់សិបនាក់ត្រូវសម្លាប់ក្នុងការប្រយុទ្ធគ្នានៅប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមមន្ត្រីនិយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន១៥នាក់ និងកងកុម្ម៉ង់ដូចំនួន១០នាក់ ដែលបញ្ជូនដើម្បីជួយកងកម្លាំងប្រដាប់អាវុធស៊ីអ៊ីតកំពុងប្រយុទ្ធជាមួយក្រុមតាលីបង់នៅភាគកណ្តាលខេត្ត Ghazni ត្រូវសម្លាប់នៅថ្ងៃអាទិត្យដោយការគំរាមកំហែងលើជនជាតិភាគតិច។

ការប្រយុទ្ធគ្នាបន្តកើតឡើងនៅស្រុក Jaghori (ជាតំបន់ជនជាតិ Hazaras​ សមាជិក Shi’ite ) នៅថ្ងៃពុធនៅពេលដែលពួកយុទ្ធជនតាលីបង់វាយប្រហារស្រុកនេះហើយរដ្ឋាភិបាលបញ្ជូនអង្គភាពកងកម្លាំងពិសេសដើម្បីគាំទ្រកងកម្លាំងជីវពលមូលដ្ឋាន។

អ្នកនាំពាក្យប៉ូលិសលោក Ahmad Khan Sirat មានប្រសាសន៍ថា សមាជិកកងកម្លាំងសន្តិសុខ ចំនួន៦ នាក់រងរបួសបន្ថែមពីលើចំនួនជនស៊ីវិលចំនួន២៥ នាក់ និងក្រុមឧទ្ទាមដែលត្រូវគេ សម្លាប់។

ការប្រយុទ្ធគ្នាកើតឡើងខណៈដែលលោក Zakmay Khalilzad អ្នកដំណាងរបស់អាមេរិក រៀបចំកិច្ចប្រជុំជុំថ្មីមួយក្នុងគោលបំណងដើម្បីនាំពួកតាលីបង់ទៅរកតុចរចាដើម្បីព្យាយាមស្វែងរកដំណោះស្រាយនយោបាយចំពោះសង្គ្រាមកើតឡើងរយៈពេលរាប់ទសវត្សនៅប្រទេសអាហ្វហ្គានីស្ថាន។

LEAVE A REPLY

Please enter your comment!
Please enter your name here