កងទ័ពអ៊ីស្រាអែលសម្លាប់ពលរដ្ឋនៅតំបន់កាហ្សាចំនួន៦នាក់

0

ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨

កងកម្លាំងអ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៦នាក់ និងមេបញ្ជាការចំនួនពីរ រូបមកពី ក្រុមអ៊ីស្លាមហាម៉ាសនៅតំបន់កាហ្សាស្ទ្រីបនៅថ្ងៃអាទិត្យ។ មន្ត្រីហាម៉ាម្នាក់និយាយថា អំពើហិង្សាផ្ទុះឡើងនៅពេលដែលក្រុមប្រដាប់អាវុធរបស់ខ្លួនត្រូវកម្លាំងអ៊ីស្រាអែលបណ្តេញចេញពីឡានដឹកទំនិញដែលជាកម្មសិទ្ធិរបស់កងកម្លាំងសន្ដិសុខអ៊ីស្រាអែល ហើយសមាជិក​ហាម៉ាសក៏មានការប៉ះទង្គិច ។

សាក្សីនិយាយថា ក្នុងអំឡុងពេលមានការបាញ់សម្លាប់ យន្តហោះអ៊ីស្រាអែលបាញ់មីស៊ីលច្រើនជាង៤០គ្រាប់ក្នុងតំបន់ដែលមានឧបទ្ទវហេតុនេះ ហើយសម្លាប់មនុស្សចំនួន៤នាក់ផ្សេងទៀត។ គេមិនច្បាស់ទេថាមានមនុស្សប៉ុន្មាននាក់ជាខ្មាន់កាំភ្លើង។

ក្រុមមន្ត្រីពេទ្យនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់ត្រូវគេសម្លាប់ក្នុងនោះមានមេបញ្ជាការ Nour Baraka និង Mohammad Al-Qarra ។ យោធាអ៊ីស្រាអែលនិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ក្នុងអំឡុងពេលមានប្រតិបត្ដិការ​ IDF (កងកម្លាំងការពារអ៊ីស្រាអែល) ក្នុងតំបន់កាហ្សាស្ទ្រីបក៏មានការបាញ់តបតគ្នាទៅវិញទៅមក។

មិនយូរប៉ុន្មានក្រោយពីអំពើហឹង្សាផ្ទុះឡើង សម្លេងស៊ីរ៉ែនព្រមានអំពីការបាញ់គ្រាប់រ៉ុកកែត ពីតំបន់កាហ្សាស្ទ្រីបនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ទោះបីជាមិនមានសេចក្តី​រាយការណ៍ភ្លាមៗអំពីការខូចខាតឬរបួសក៏ដោយ។ លោក Avigdor Lieberman រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលកំពុងរៀបចំការពិគ្រោះយោបល់នៅឯទីស្នាក់ការយោធារបស់អ៊ីស្រាអែលដើម្បីពិភាក្សាអំពីស្ថានភាពនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here