ប្រព័ន្ធកាពារ Iron Dome អ៊ីស្រាអែលស្ទាក់ចាប់កាំជ្រួចមីស៊ីលពីរ​បាញ់ចេញ​ពីតំបន់កាហ្សា

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល Iron Dome រារាំងកាំជ្រួចមីស៊ីលពីរបាញ់ចេញពីតំបន់កាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីរាយការរបស់កម្លាំងការពាររបស់ អ៊ីស្រាអែល។

យោធានិយាយក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលចំនួនពីរដែលបាញ់បង្ហោះចេញពីតំបន់កាហ្សាស្ទ្រីបលើទឹកដីអ៊ីស្រាអែលត្រូវគេរកឃើញនៅថ្ងៃអាទិត្យ។ ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ប្រព័ន្ធព្រមានការវាយប្រហារតាមអាកាសដោយឱ្យសញ្ញាយ៉ាងហោចណាស់ចំនួន៧ដងនៅក្នុងតំបន់ Eshkol  ដែលជាតំបន់ជិតខាងតំបន់កាហ្សាស្ទ្រីប។ ប៉ូលិសព្រមានអ្នកស្រុកអំពីការវាយប្រហារមីស៊ីលដែលអាចកើតមាន។

នៅថ្ងៃអាទិត្យកងទ័ពអ៊ីស្រាអែលរាយការណ៍ថា ការបាញ់ប្រហារជាមួយនឹងពួកប៉ាឡេស្ទីនចាប់ផ្តើមនៅក្នុងអំឡុងប្រតិបត្តិការដែលធ្វើឡើងដោយពួកយោធាក្នុងតំបន់កាហ្សាស្ទ្រីប។ ក្រោយមកយោធាបញ្ជាក់ថា គ្មានទាហានណាម្នាក់ដែលចូលរួមក្នុងប្រតិបត្តិការនេះ​ត្រូវគេចាប់ខ្លួននោះទេ។ កងទ័ពមិនបានផ្តល់សេចក្តីលម្អិតអំពីឧបទ្ទវហេតុនៅឡើយទេ។

ទីភ្នាក់ងារព័ត៌មាន Maan របស់ប៉ាឡេស្ទីនរាយការណ៍ដោយលើកឡើងពីក្រសួងសុខាភិបាល​របស់ប្រទេសនេះថា ជនជាតិប៉ាឡេស្ទីនចំនួន៦នាក់ត្រូវគេសម្លាប់ និង៧នាក់រងរបួសក្នុង ប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងពិសេសរបស់ប្រទេសអ៊ីស្រាអែលក្នុងតំបន់កាហ្សាស្ទ្រីប។

LEAVE A REPLY

Please enter your comment!
Please enter your name here