កងទ័ពអ៊ីស្រាអែលបំផ្ទុះស្ថានីយទូរទស្សន៍របស់ក្រុមហាម៉ាស់នៅតំបន់កាហ្សា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨

យោធាអ៊ីស្រាអែលបំផ្ទុះគ្រាប់បែកទៅលើស្ថានីយ៍ទូរទស្សន៍ Al-Aqsa ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។  វីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញពីភ្លើងឆាបឆេះយ៉ាងខ្លាំងជុំវិញស្ថានីយទូរទស្សន៍ Al-Aqsa។ សំឡេងស្រែកក៏អាចត្រូវគេឮនៅក្នុងផ្ទៃខាងក្រោយ។

ស្ថានីយនេះសុទ្ធតែជាគោលដៅវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅលើតំបន់កាហ្សាដោយអ៊ីស្រាអែលកាលពីថ្ងៃចន្ទ។ ការវាយប្រហារនោះឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតពីតំបន់កាហ្សា និងការវាយប្រហារឆ្លងកាត់ព្រំដែនជាច្រើនថ្ងៃ។

ស្ថានីយទូរទស្សន៍ Al-Aqsa ជាប៉ុស្តិ៍ទូរទស្សន៍ហាម៉ាសប្រើជាផ្លូវការ។ កម្មវិធីរួមបញ្ចូលទាំងការផ្សព្វផ្សាយព័ត៌មានក្រុមហាម៉ាសក៏ដូចជាកម្មវិធីកុមារ និងកម្មវិធីកម្សាន្តដែលបំផុសគំនិតបែបសាសនា។

ការបំផ្ទុះគ្រាប់បែកនេះកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបាញ់មីស៊ីលយ៉ាងហោចណាស់៥គ្រាប់នៅក្បែរនោះដោយព្រមានឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសចេញ។ នេះបើយោងតាមប្រភពដែលដកស្រង់ដោយរ៉យទ័រ។

ក្រុម IDF និយាយថាគ្រាប់រ៉ុក្កែតជាង៣០០គ្រាប់ត្រូវបាញ់ទៅប្រទេសអ៊ីស្រាអែលដោយកាហ្សានាថ្ងៃចន្ទដែល៦០គ្រាប់ត្រូវស្ទាក់ចាប់បាន។ រថយន្ដក្រុងមួយគ្រឿងដែលដឹកជញ្ជូនកងទ័ពអ៊ីស្រាអែលត្រូវវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះពីតំបន់កាហ្សាដែលជាការរងរបួសយ៉ាងធ្ងន់ធ្ងរ។

LEAVE A REPLY

Please enter your comment!
Please enter your name here