ប្រទេសរុស្ស៊ីសង្ឃឹមថាប្រទេសអ៊ីស្រាអែលនឹងមានបទឈប់បាញ់រវាងតំបន់កាហ្សាជារៀងរហូត

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រសួងការបរទេសរុស្ស៊ីមានប្រសាសន៍នៅថ្ងៃពុធថាក្រុងម៉ូស្គូសង្ឃឹមថាប្រទេសអ៊ីស្រាអែល​និងតំបន់កាហ្សានឹងមានបទឈប់បាញ់គ្នាប្រកបដោយចីរភាព។ក្រសួងការបរទេសបន្ថែមថាទីក្រុងមូស្គូពេញចិត្តនឹងការរាយការណ៍អំពីបទឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែលនិងកាហ្សាស្ទ្រីបហើយពួកគេសង្ឃឹមថាវានឹងជួយបញ្ឈប់ការប្រឈមមុខដាក់គ្នាប្រដាប់អាវុធដែលជាទ្រង់ទ្រាយធំបំផុតតាំងពីឆ្នាំ ២០១៤ រវាងប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីន។

ពួកគេសង្ឃឹមថាវានឹងមាននិរន្តរភាពនិងយូរអង្វែងហើយនឹងផ្តល់ឱ្យពិភពលោកនូវឱកាសដើម្បីបង្កើនការងារដើម្បីសម្រាលស្ថានការណ៍មនុស្សធម៌ដ៏សាហាវនៅតំបន់កាហ្សាស្ទ្រីប និងដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយយុត្តិធម៌ចំពោះជម្លោះរបស់ប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីនដោយផ្អែកលើច្បាប់អន្ដរជាតិដែលគេស្គាល់។

ក្រសួងការបរទេសលើកឡើងថា ជំហានដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់​ និងមាន​ការ​បំផ្លិច​បំផ្លាញសម្ភារៈស៊ីវិលទាំងនៅក្នុងតំបន់កាហ្សាស្ទ្រីប​និងអ៊ីស្រាអែលគួរតែប្រកាស ឱ្យបានម៉ឺងម៉ាត់។

ក្រសួងការបរទេសសង្កត់ធ្ងន់ថា នៅពេលមានជម្លោះរវាងប្រទេសអ៊ីស្រាអែល​និងប៉ាឡេស្ទីន​ផ្ទុះឡើងអ្នកការទូតរុស្ស៊ីជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗ។ វិចារណកថានោះនិយាយថា ក្នុងន័យនេះពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រប​សម្រួលរបស់​អេហ្ស៊ីប និងអង្គការសហប្រជាជាតិដើម្បីដាក់ឱ្យមានបទឈប់បាញ់គ្នាជាថ្មីម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here