ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេស Kazakhstan លោក Kairat Abdrakhmanov ប្រាប់ក្រុមអ្នកសារព័ត៌មាន ថាកិច្ចប្រជុំអន្តរជាតិនៅទីក្រុង Astana ដើម្បីដោះស្រាយស្ថានការណ៍នៅស៊ីរីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់បញ្ជាក់ឱ្យដឹងថា ការសន្យារបស់អ្នកដឹកនាំ Astana មានសហព័ន្ធរុស្ស៊ី សាធារណរដ្ឋទួគី និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ព្រមព្រៀងគ្នារៀប ចំកិច្ចប្រជុំថ្នាក់ខ្ពស់លើកទី១១ នៅលើឆាកអន្តរជាតិស្តីពីបញ្ហាស៊ីរីក្នុងក្របខ័ណ្ឌនៃដំណើរការ Astana ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាក្នុងរដ្ឋធានីកាហ្សាក់ស្ថាន។
យោងតាមប្រភពដដែលបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងតាមរបៀបប្រពៃណី ដោយមានការចូលរួមពីគណៈប្រតិភូរបស់អ្នកធានាប្រទេសរដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី ក្រុមប្រឆាំងប្រដាប់អាវុធស៊ីរី ក្រុមអ្នកសង្កេតការណ៍ ។ អ្នកសង្កេតកាណ៍ UN និង Jordan សុទ្ធតែត្រូវគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។