ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
ប៉ូលិសនៅថ្ងៃអង្គារចាប់ខ្លួនបុរសចំនួន០៣នាក់ដែលត្រូវចោទប្រកាន់ការរៀបចំវាយប្រហារលើសាធារណជននៅទីក្រុងមែលប៊ន។ ហេតុការណ៍នេះកើតឡើងក្នុងរយៈពេលតិចជាងពីរសប្តាហ៍ក្រោយពីបុរសម្នាក់សម្លាប់មនុស្សម្នាក់ក្នុងទីក្រុងធំបំផុតទី២ នៅប្រទេសអូស្រ្តាលីដែលប៉ូលិសនិយាយថាគឺសកម្មភាពនេះជាអំពើភេរវកម្ម។
ប៉ូលិសសហព័ន្ធ និងរដ្ឋាភិបាលអូស្ត្រាលី អង្គការស៊ើបការណ៍ សន្តិសុខអូស្រ្តាលី និងភ្នាក់ងារ ផ្សេងទៀតដែលជាផ្នែកមួយនៃក្រុមប្រឆាំងភេរវកម្មរួមគ្នាចាប់ខ្លួនបុរសទាំងនោះនៅព្រឹកថ្ងៃអង្គារនេះ។
ប៉ូលិសនិយាយថា បុរសចំនួន៣ នាក់ដែលមានអាយុ៣០ឆ្នាំ ២៦ឆ្នាំនិង២១ឆ្នាំត្រូវចាប់ខ្លួនក្រោយពីពួកគេប្រើកាំភ្លើងដើម្បីធ្វើការវាយប្រហារ។ ប៉ូលិសនិយាយថាបុរសអាយុ២១ឆ្នាំត្រូវចោទប្រកាន់ពីបទរៀបចំផែនការភេរវកម្ម។
ជនសង្ស័យទាំងបីគឺជាពលរដ្ឋអូស្រ្តាលីហើយលិខិតឆ្លងដែនរបស់ពួកគេត្រូវគេផ្អាកកាលពី ដើមឆ្នាំនេះ។ លោក Graham Ashton ប្រធានស្នងការប៉ូលិស Victoria ប្រាប់ក្រុមអ្នកយកព័ត៌មានថា ឥឡូវនេះលោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពទាក់ទងនឹងកិច្ចការ វាយការប្រហាររបស់ភេរវករ ។
ប៉ូលិសនិយាយថា ជនសង្ស័យមិនទាន់សម្រេចចិត្តទៅទីតាំងនៃការវាយប្រហារដែលបានគ្រោងទុកនៅឡើយទេ ប៉ុន្តែប៉ូលិសជឿថាទង្វើនេះនឹងកើតឡើង។