ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រុមខ្មាន់កាំភ្លើង Al Shabaab និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារលើមជ្ឈមណ្ឌលសាសនានៅភាគកណ្តាលប្រទេសសូម៉ាលីនៅថ្ងៃចន្ទដោយសម្លាប់គ្រូគង្វាលម្នាក់ និងបព្វជិតយ៉ាងហោចណាស់១៤នាក់ផ្សេងទៀត។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមចោទប្រកាន់គ្រូគង្វាលប្រមាថចំពោះ Mohamed ប៉ុន្តែគ្រូគង្វាលក៏បានបដិសេធរួចមកហើយ។
ក្រុមនេះត្រូវបង្ខំឱ្យចាកចេញពីទីក្រុងម៉ូហ្គាឌីស្យូ (Mogadishu) ក្នុងឆ្នាំ២០១១ និងទីប្រជុំជនាច្រើន។ ប៉ុន្តែពួកគេនៅតែមានវត្តមាននៅខាងក្រៅរដ្ឋធានី និងធ្វើការវាយប្រហារជាញឹកញាប់ រួមទាំងធ្វើការវាយប្រហារដទៃទៀតក្នុងយុទ្ធនាការដើម្បីផ្តួលរំលំរដ្ឋាភិបាលសហព័ន្ធ។
នាយប៉ូលិសលោក Nur Mohamed ប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រពីតំបន់ Galkayo តាមទូរស័ព្ទថា ក្រុម Al Shabaab សម្លាប់មនុស្សចំនួន១៥នាក់រួមទាំងភរិយាគ្រូគង្វាល និងបព្វជិតដែលគោរពតាមគាត់។ ពួកសកម្មប្រយុទ្ធចំនួន៣នាក់ដែលសម្រុកចូលមជ្ឈមណ្ឌលត្រូវគេបាញ់សម្លាប់ផងដែរ ។
ក្រុមនេះអះអាងទទួលខុសត្រូវចំពោះការវាយប្រហារហើយប្រកាសថាមានចំនួនអ្នកស្លាប់២៦ នាក់។ ពួកគេនិយាយថាទាហានមួយចំនួនដែលឆ្លើយតបចំពោះការវាយប្រហារលើកដំបូងក៏បានស្លាប់អស់ផងដែរនៅពេលដែលពួកគេព្យាយាមដកយកគ្រាប់បែកពីរថយន្តបំផ្ទុះសម្រាប់លើកទីពីរ។ លោក Abdiasis Abu Musab អ្នកនាំពាក្យប្រតិបត្តិការយោធា al Shabaab និយាយថា ពួកគេសម្លាប់មនុស្សចំនួន២៦នាក់ក្នុងនោះមានទាំងម្ចាស់មណ្ឌលអង្គរក្ស និងទាហានជាច្រើនរបស់គាត់។