មានការចោទប្រកាន់វាយប្រហារសារធាតុគីមីនៅស៊ីរីម្តងទៀតខណៈដែលប្រព័ន្ធផ្សព្វផ្សាយប្រទេសលោកខាងលិចស្ងប់ស្ងាត់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

ការវាយប្រហារដោយឧស្ម័នហ្គាសនៅស៊ីរីដែលរបាយការណ៍ចេញផ្សាយមានការឈឺចាប់ និងការវាយប្រហារមីស៊ីលដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមានការសង្ស័យថាការវាយប្រហារដោយសារធាតុក្លរីននៅក្នុងទីក្រុងអាឡេប៉ូត្រូវបានព្រងើយកន្តើយដោយប្រទេសលោកខាងលិច។

មានការវាយប្រហារលើគោលដៅនៅតំបន់លំនៅដ្ឋានទីក្រុងអាឡេប៉ូកាលពីរាត្រីថ្ងៃសៅរ៍កើតឡើងរួមបញ្ចូលការវាយប្រហារអាវុធគីមី។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស៤៦នាក់រួមមានកុមារ៨នាក់ត្រូវសម្រាកនៅមន្ទីរពេទ្យដោយមានរោគសញ្ញាសារធាតុក្លរីន។

ការវាយប្រហារលើទីក្រុងដែលត្រូវរំដោះដោយរដ្ឋាភិបាលស៊ីរីកាលពី២ឆ្នាំមុន ត្រូវគេជឿថា ត្រូវបានកើតមាននៅតំបន់មួយក្នុងខេត្តអ៊ីដលីបដែលជាមូលដ្ឋានដល់រឹងមាំក្រុមជីហាដនិងក្រុមអាល់កៃដា។

ដូច្នេះតើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឯណា? “ពួកគេមិនខ្វល់ទេពីព្រោះការវាយប្រហារនេះមិនប៉ះពាល់ដល់ប្រយោជន៏។ ប្រសិនបើអ្នកពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយពាសពេញពិភពលោកវាមិនមានព្រឹត្តិការណ៍នោះទេ “អ្នកវិភាគកិច្ចការសកល និងជាស្ថាបនិកក្រុមហ៊ុន 21st Century លោកWire Patrick Henningsen ប្រាប់សារព័ត៌មាន RT ។ លោក Henningsen ក៏បានកត់សម្គាល់ផងដែរថា ឧបទ្ទវហេតុនេះបង្ហាញពី “ពួកឧទ្ទាមធ្វើជាមធ្យោបាយ និងហេតុផលដើម្បីវាយប្រហារសាធាតុគីមីប្រឆាំងស៊ីរី” ។

LEAVE A REPLY

Please enter your comment!
Please enter your name here