មន្រ្តីការទូតអាឡឺម៉ង់និងបារាំងប្រឆាំងការទណ្ឌកម្មនឹងប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨

កាសែតអាឡឺម៉ង់ Die Welt រាយការណ៍នៅថ្ងៃពុធថាមន្រ្តីការទូតអាឡឺម៉ង់ ​និងបារាំងមិនចាត់​ទុកបញ្ហាច្រកសមុទ្រ Kerchដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំង​​នឹងប្រទេសរុស្ស៊ី ។

ប្រទេសទាំងពីរនិយាយនៅក្នុងកិច្ចប្រជុំអ្នកការទូតអ៊ឺរ៉ុបនៅទីក្រុងព្រុចសែលថាឥឡូវនេះវាជាពេលចាំបាច់ក្នុងការបង្កើតវិធានការដើម្បីពង្រឹងទំនុកចិត្ត។ កាសែតនេះរាយការណ៍ថា ការដាក់ទណ្ឌកម្មមិនមានទាក់ទងទៅនឹងបញ្ហានេះទេ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា នាវាជើងទឹកអ៊ុយក្រែនចំនួន៣គ្រឿងបំពានលើព្រំដែនរដ្ឋរុស្ស៊ីនៅច្រកសមុទ្រ Kerch។ នាវាអ៊ុយក្រែនមិនធ្វើការឆ្លើយតបទៅនឹងការទាមទារស្របច្បាប់របស់នាវាសេវាសន្តិសុខព្រំដែនរុស្ស៊ី (FSB) និងកងនាវាចរសមុទ្រខ្មៅដែលតាមរកពួកគេ​ និងដើម្បីបញ្ឈប់ពួកគេភ្លាមៗ ឬទប់ស្កាត់ការ​ធ្វើសម​យុទ្ធ​ដ៏គ្រោះថ្នាក់របស់ពួកគេនោះទេ។

ដោយសារតែការបដិសេធមិនព្រមចុះចាញ់តាមបទបញ្ជានោះ រុស្ស៊ីធ្វើការបាញ់កាំភ្លើង ដើម្បីបញ្ឈប់នាវា​របស់អ៊ុយក្រែន។ សមាជិកកងទ័ពអ៊ុយក្រែនចំនួន ៣ នាក់រងរបួសស្រាល​ហើយក្រោយមកទទួលបាន​ការព្យាបាល។ លើសពីនេះទៀត នាវាទាំងនោះត្រូវគេចាប់ឃុំ។

ករណីព្រហ្មទណ្ឌមួយកើតឡើងលើព្រំដែនរដ្ឋរុស្ស៊ី។ នៅថ្ងៃបន្ទាប់​តាមបញ្ជារបស់ប្រធានាធិបតីអ៊ុយក្រែន​លោក Pyotr Poroshenko ក្រុមប្រឹក្សាសន្តិសុខជាតិនិងការពារជាតិអ៊ុយក្រែនបានសម្រេចប្រើច្បាប់ព្រហ្មទណ្ឌនៅក្នុងប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here