ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលលោក Jonathan Conricus មានប្រសាសន៍នៅថ្ងៃអង្គារថាកម្លាំងការពារប្រទេសអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការធ្វើសកម្មភាពកម្ទេចផ្លូវរូងក្រោមដីដែលកសាងឡើងដោយក្រុមសកម្មប្រយុទ្ធ Hezbollah កម្លាំងយោធា Shiite របស់ប្រទេសលីបង់ឆ្លងកាត់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
កងទ័ពមិនបានហៅកម្លាំងបម្រុងទេ ប៉ុន្តែកងទ័ពពង្រឹងកងកម្លាំងរបស់ខ្លួននៅភាគខាងជើង។ អ្នកនាំពាក្យរូបនេះលើកឡើងថា បញ្ជាការភាគខាងជើងស្ថិតនៅលើការដាស់តឿនក្នុងការ ប្រយុទ្ធពេញទំហឹងហើយត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈនិងទស្សនីយភាពផ្សេងៗដែលមិនបានរំពឹងទុក។
លោក Conricus មានប្រសាសន៍ថា ទោះបីជាផ្លូវរូងក្រោមដីឆ្លងកាត់ចូលទៅក្នុងប្រទេស អ៊ីស្រាអែលក៏ដោយក៏ពួកគេមិនទាន់ដំណើរការ ហើយមិនទាន់បង្កការគំរាមកំហែងដល់ជន ស៊ីវិលអ៊ីស្រាអែលទេ។ គាត់ពុំបញ្ជាក់លម្អិតពីចំនួនផ្លូវរូងក្រោមដីនោះទេ។
អ្នកនាំពាក្យរូបនេះបន្តថា គេត្រូវការពេលវេលាដើម្បីធ្វើការនិងចូលទៅក្នុងផ្លូវរូងក្រោមដី ទាំងអស់។ កងទ័ពប្រកាសតំបន់មួយនៅជុំវិញ Metula នៅភាគខាងជើងប្រទេសអ៊ីស្រាអែលដែលជាតំបន់នៅក្បែរកម្លាំងយោធា។