ក្រុមមន្រ្តីសេវាកម្មស៊ីរ៉ីស្លាប់ក្នុងការវាយប្រហារជាមួយពួកសកម្មប្រយុទ្ធក្នុងខេត្តអេឡេប៉ូ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨

ឧត្តមសេនីយ៍ឯកលោក Sergei Solomatin ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា ទាហានម្នាក់របស់ស៊ីរីត្រូវគេសម្លាប់នៅក្នុងខេត្តអាឡេប៉ូក្នុងការបាញ់កាំភ្លើងរបស់ក្រុមសកម្មប្រយុទ្ធ។ការរំលោភលើបទឈប់បាញ់គ្នាមួយត្រូវគេចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅក្នុងតំបន់ Idlib ។ លោក Solomatin  មានប្រសាសន៍ថា ពួកសកម្មប្រយុទ្ធមកពីក្រុមប្រដាប់អាវុធខុសច្បាប់បាញ់សម្លាប់លើតំបន់ Ez-Ziara នៅក្នុងខេត្តអាឡេប៉ូ ។

លោកបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យរបស់ប្រធានាធិបតី លោក Bashar Assad នៅថ្ងៃទី៩  ខែតុលានេះ អាជ្ញាធរស៊ីរីបន្តធ្វើការលើការផ្តល់ការលើកលែងទោសដល់ជន ដែលគេចវេសពីសេវាយោធា រួមទាំងជនភៀសខ្លួន និងអតីតសមាជិកក្រុមប្រដាប់ អាវុធខុសច្បាប់។ គិតត្រឹមថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៨ មានមនុស្សសរុបចំនួន១៤ ៨៥៦ នាក់​ត្រូវគេផ្តល់ការលើកលែងទោស។

លោក Solomatin បន្ថែមថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះអ្នកតំណាងនៃមជ្ឈមណ្ឌល​ផ្សះផ្សាររុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌មួយនៅទីលំ Hmeymat-ez-Daer នៅក្នុងខេត្ត Aleppo ។ លោកមានប្រសាសន៍ថា កញ្ចប់អាហារសរុបមានចំនួន៥០០ កញ្ចប់ ត្រូវគេចែកចាយ​ក្នុងប្រតិបត្តិការនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here