ការបាញ់ប្រហារក្បែរតំបន់ West Bank សម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ជាទាហានអ៊ីស្រាអែល

0

ប្រភពព័តមានពី VOANEWS ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨

យោធាអ៊ីស្រាអែលនិយាយថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់បើកឡានមួយ និងធ្វើការបាញ់ ប្រហារនៅចំណតរថយន្ដក្រុងមួយនៅខាងក្រៅទីលំនៅរបស់តំបន់ West Bank នៅថ្ងៃ ព្រហស្បតិ៍ ហើយថែមទាំងសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់មុនពេលបើករថយន្តគេចខ្លួន។

យោធានិយាយថា អ្នកវាយប្រហារធ្វើឱ្យរងរបួសដល់មនុស្សពីរនាក់ផ្សេងទៀត និងទាហាន ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។  ប្រភពបន្តថាគេបញ្ចូនទាហានបន្ថែមដើម្បីស្វែងរកអ្នកវាយ​ប្រហារ។ការស្លាប់បន្តកើតមានរយៈពេលមួយសប្តាហ៍ ក្រោយពីមានអំពើរហិង្សាកើតឡើងដោយការបាញ់ប្រហារមួយនៅខាងក្រៅតំបន់ West Bank នៅថ្ងៃអាទិត្យ។ លទ្ធផលនៃការបាញ់ ប្រហារបណ្តាលឱ្យមានទារកស្លាប់ និងសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួនពីរនាក់ដែលចង់ធ្វើការវាយប្រហារលើទឹកដីប្រទេសអ៊ីស្រាអែលនៅតំបន់ West Bank។

នៅពេលខ្លះតំបន់ West Bank ជួបប្រទះអំពើហិង្សាសម្លាប់មនុស្សជាញឹកញាប់នៅពេលមាន​ការប៉ះទង្គិចរវាងកងទ័ពអ៊ីស្រាអែល និងក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ក្នុងរយៈពេល​ប៉ុន្មានខែថ្មីៗ​នេះនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រជាជនប៉ាឡេស្ទីនចំនួន ១៧៥ នាក់ស្លាប់ដោយការវាយ ប្រហារ​តាមព្រំដែនរបស់ប្រទេសអ៊ីស្រាអែល។

ការបាញ់ប្រហារនៅថ្ងៃព្រហស្បតិ៍កើតឡើងនៅទីតាំងមួយដែលអាចប្រើពេលដប់នាទីទៅភាគខាងត្បូងកន្លែងវាយប្រហារនៅថ្ងៃអាទិត្យ។ លោក Shalom Galil ប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែល ថា ស្ថានការណ៍នៅតំបន់ West Bank កាន់តែអាក្រក់ទៅ ៗ។

ក្រោយពីមានការវាយប្រហារ ប្រទេសអ៊ីស្រាអែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកចូល ទៅកាន់តំបន់ West Bank ទីក្រុង Ramallah ដោយស្វែងរកឡានចូលទៅក្នុងទីក្រុង​និងពិនិត្យមើលអត្តសញ្ញាណរបស់អ្នកបើកបរ។ ផ្លូវមួយចំនួនដែលកម្លាំងអ៊ីស្រាអែល គ្រប់គ្រងរារាំងទាំងស្រុងចំពោះចរាចរណ៍របស់ប្រជាជនប៉ាឡេស្ទីន។

LEAVE A REPLY

Please enter your comment!
Please enter your name here