ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨
យោធាអាមេរិកនិយាយនៅថ្ងៃចន្ទថា ពួកគេសម្លាប់ក្រុមសកម្មជនចំនួន៦២នាក់នៅក្នុងការវាយប្រហារតាមអាកាសចំនួន៦លើកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅជិតតំបន់ Gandarsh ក្នុងខេត្ត Banaadir នៅភាគកណ្តាលប្រទេសសូម៉ាលី។
បញ្ជាការកងទ័ពអាហ្វ្រិកនិយាយថា ការវាយប្រហារចំនួន៤លើកត្រូវគេធ្វើឡើងនៅថ្ងៃសៅរ៍ដោយសម្លាប់ពួកសកម្មប្រយុទ្ធចំនួន៣៤នាក់ និងការវាយប្រហារចំនួន២លើកផ្សេងទៀតនៅថ្ងៃអាទិត្យសម្លាប់មនុស្សចំនួន២៨នាក់។
មេបញ្ជាការទ្វីបអាហ្វ្រិក និងប្រទេសសូម៉ាលីជាដៃគូធ្វើការវាយប្រហារតាមអាកាសដើម្បីការពារពួកភេរវករមិនឱ្យប្រើប្រាស់តំបន់ដាច់ស្រយាលក្នុងរៀបចំផែនការដឹកនាំបំផុស និងជ្រើសរើសទីតាំងសម្រាប់ធ្វើការវាយប្រហារនាពេលអនាគត។ ក្នុងសេចក្តីថ្លែងការណ៍និយាយថា ក្នុងចំណោមអ្នកស្លាប់ច្រើនបំផុតនៅឆ្នាំនេះ ពុំមានជនស៊ីវិលទេ។