លោកនាយករដ្ឋមន្ត្រីបារាំងសារភាពពីកំហុសឆ្គងក្នុងការដោះស្រាយជាមួយក្រុមអាវកាក់ពណ៌លឿង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨

លោកនាយករដ្ឋមន្ត្រីបារាំង Edouard Philippe ទទួលស្គាល់ថារដ្ឋាភិបាលបានសាងកំហុសក្នុងការដោះស្រាយជាមួយក្រុមអាវកាក់ពណ៌លឿងដ៏ធំដែលបង្កជាបាតុកម្មក្នុងប្រទេសអស់រយៈពេល៥សប្តាហ៍។

លោកប្រាប់កាសែត Les Echoes នៅថ្ងៃអាទិត្យថា “យើងបានសាងកំហុស យើងមិនបានស្តាប់មតិយោបល់ប្រជាពលរដ្ឋបារាំង ខ្ញុំនៅតែជឿជាក់ពួកគេចង់ឱ្យប្រទេសនេះមានការផ្លាស់ប្តូរ” ។

បាតុកម្មជាអំពើហឹង្សានេះកំណត់ត្រាខ្ពស់ដែលបណ្តាលឱ្យបាតុកររាប់រយនាក់រងរបួសចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា។ យ៉ាងហោចណាស់មានមនុស្ស៧នាក់ស្លាប់ក្នុងអំឡុងបាតុកម្ម។ មន្ត្រីប៉ូលីសក៏រងរបួសផងដែរ។

ទីក្រុងរបស់បារាំងបានធ្លាក់ចូលក្នុងភាពវឹកវរដោយក្រុមអ្នកតវ៉ាបំផ្លាញហាងទំនិញ វាយកញ្ចក់បង្អួច ការលួចប្លន់រថយន្ត និងការដុតរបាំង។ កណ្តាលទីក្រុងត្រូវគ្របដណ្ដប់ដោយអ័ព្ទ ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងអណ្តាតភ្លើងឆាបឆេះ។ កាលពីដើមខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bruno Le Maire បានសារភាពថាការតវ៉ានេះគឺជាបង្កមហន្តរាយសម្រាប់សេដ្ឋកិច្ច និងអាជីវកម្មរបស់ប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here