កងកម្លាំងទីក្រុងគៀវបំពានបទឈប់បាញ់៣ដងក្នុងមួយថ្ងៃ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០១៨

កងកម្លាំងសាធារណរដ្ LPR ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែន (UAF) បាញ់ផ្លោងលើសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ Lugansk (LPR) ចំនួន៣លើក នៅថ្ងៃមុន (រដ្ឋដែលប្រកាសដោយខ្លួនឯង)។

មជ្ឈមណ្ឌល Lugansk Media ដកស្រង់សម្តីមន្រ្ដីយោធាមួយរូបថា ភូមិ Zhelobok ទទួលរងការវាយប្រហារ ។ ទាហានក្រុងគៀវប្រើកាំភ្លើង កាំភ្លើងវែង និងអាវុធធុនតូចជាច្រើន។

ភាគីទាំងពីរធ្វើការព្រមព្រៀងគ្នាលើបទឈប់បាញ់ច្រើនជាង២០ដងចាប់តាំងពី​ផ្តើមមានជម្លោះនៅ Donbass ក្នុងខែមេសា ឆ្នាំ២០១៤មក។ អ្នកចូលរួមក្នុងកិច្ចប្រជុំ​ក្រុមទំនាក់​ទំនងត្រីភាគីនៅ Minsk យល់ព្រមលើបទឈប់បាញ់ថ្មីចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៩ ខែសីហា ប៉ុន្តែមិនទាន់មានស្ថេរភាព។

 

LEAVE A REPLY

Please enter your comment!
Please enter your name here