ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
ប្រធានាធិបតីអាមេរិក Donald Trump សរសេរនៅលើ Twitter ដោយរៀបរាប់អំពីការសម្រេចចិត្តក្នុងការដកកងទ័ពអាមេរិកពីប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់គួរតែប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាម (អ៊ីស្លាម IS ឬ ISIS ដែលខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី) ។
ការចាកចេញពីប្រទេសស៊ីរីមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយលោកធ្វើយុទ្ធនា ការលើរឿងនេះជាច្រើនឆ្នាំមកកាលពី៦ខែមុន ពេលដែលលោកចង់ធ្វើវាជាសាធារណៈ ដោយយល់ព្រមស្នាក់នៅឱ្យបានយូរ។ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងប្រទេសដទៃទៀតជាសត្រូវក្នុងស្រុករបស់ក្រុម ISIS។
តើសហរដ្ឋអាមេរិកចង់ក្លាយជាប៉ូលិសនៅមជ្ឈឹមបូព៌ាដោយមិនទទួលបានអ្វីក្រៅពីការចំណាយជីវិតដ៏មានតម្លៃនិងប្រាក់រាប់ពាន់លានដុល្លារដើម្បីការពារអ្នកដទៃស្ទើរតែគ្រប់ករណីទាំងអស់ តើអ្នកមិនពេញចិត្តចំពោះអ្វីដែលអាមេរិកកំពុងធ្វើទេឬ? តើអាមេរិកចង់នៅទីនោះជារៀង រហូតទេ? វាជាពេលវេលាសម្រាប់អ្នកដទៃធ្វើការប្រយុទ្ធប្រឆាំងនេះយោងតាមប្រភពព័ត៌មានពីប្រធានាធិបតីអាមេរិកបង្ហោះលើ Tweet មួយផ្សេងទៀត។
ប្រទេសរុស្ស៊ី អ៊ីរ៉ង់ ស៊ីរី និងអ្នកផ្សេងទៀតជាច្រើនមិនសប្បាយចិត្តចំពោះការចាកចេញរបស់សហរដ្ឋអាមេរិកទេ ព្រោះពេលនេះពួកគេ នឹងត្រូវប្រយុទ្ធប្រឆាំងជាមួយនឹងក្រុម ISIS និងអ្នកដទៃទៀតដែលពួកគេស្អប់ដោយគ្មានអាមេរិក។ លោក Trump បន្ថែមថាក្រុម ISIS ធ្វើការវាយប្រហារហើយពួកគេត្រូវរងការវិនាស។
នៅថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីអាមេរិកបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី។ ក្រោយពីពីទទួលជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការប្រឆាំងនឹងក្រុម ISIS។ យោងតាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters បញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកមានផែនការដកទ័ពចេញពីប្រទេសស៊ីរីក្នុងរយៈពេល៦០ថ្ងៃ ទៅ១០០ថ្ងៃខាងមុខនេះ។
ទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់នៅខែមិថុនាឆ្នាំ ២០១៤ និងនៅក្នុងប្រទេសស៊ីរីនៅខែកញ្ញា ឆ្នាំ២០១៤ ។ ការសម្រេចចិត្តរបស់លោក Trump នាំឱ្យសភាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមានការភ្ញាក់ផ្អើល។
