លោក Asim Majid ជាប់ពន្ធនាគារ១២ឆ្នាំពីបទឧក្រិដ្ឋភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨

ភ្នាក់ងារ CCTV ដើរតួជា “អ្នកឃោសនាសាសនាអ៊ីស្លាម” ត្រូវជាប់គុកអស់រយៈពេល១២ឆ្នាំ។លោក Asim Majid មកពីផ្លូវ Cranbourne Bradford ត្រូវជាប់ពន្ធនាគារនៅតុលាការ Leeds Crown ដោយសារវីដេអូភេរវកម្ម និងការផ្សព្វផ្សាយចែកចាយនៅលើបណ្តាញអ៊ីនធឺណិតទៀតផង។

បុរសវ័យ៣០ឆ្នាំរូបនេះបង្ហាញវីដេអូមួយពីបុរស២នាក់អំពីរបៀបសម្លាប់មនុស្សដោយកាំបិត។ ប៉ូលិសប្រឆាំងភេរវកម្មនិយាយថា លោក Majid គាំទ្រ “ទស្សនៈក្រុមជ្រុលនិយម” ។ លោក Majid ចែករំលែកខ្សែភាពយន្តដែលរៀបរាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត និងរូបភាពទាហានស្លាប់។

បន្ទាប់ពីការជំនុំជម្រះរយៈពេល២សប្តាហ៍ លោក Majid ត្រូវផ្តន្ទាទោសពីបទចោទប្រកាន់ចំនួន ២ដែលទំនងជាមានប្រយោជន៍ដល់បុគ្គលម្នាក់ ដែលប្រព្រឹត្ត ឬរៀបចំអំពើភេរវកម្ម និងចំនួន ៨ នៃការផ្សព្វផ្សាយភេរវកម្មទៀតផង។

លោកក៏ត្រូវគេរកឃើញថា មានពិរុទ្ធពីបទផ្ទេរប្រាក់ ដែលអាចប្រើប្រាស់សម្រាប់អំពើភេរវកម្មទៀតផង។ លោកចៅក្រម Tom Bayliss បានប្រាប់ លោក Majid ថា អ្នកស្គាល់អ្នក និងភរិយា អាចមានគំនិតតិចតួច អំពីអ្វីដែលស្ថិតនៅក្នុងខ្លួនអ្នកផងដែរ។

អ្វីដែលអ្នកកំពុងធ្វើ គឺដើរតួរជាអ្នកឃោសនាឱ្យរដ្ឋឥស្លាម ហើយខ្ញុំគ្មានអ្វីសង្ស័យទៀតទេ អ្នកចង់ឱ្យមនុស្សមើលឃើញអ្វីទាំងអស់នោះ ហើយថាពួកគេអាចនឹងបំផុសគំនិតឱ្យប្រយុទ្ធ ដើម្បីបុព្វហេតុរដ្ឋអ៊ីស្លាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here