ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨
កងកម្លាំងយោធាអ៊ីរ៉ាក់សម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់កាលពីថ្ងៃអាទិត្យនេះ និងធ្វើឲ្យរបួស៣នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការសន្តិសុខមួយស្ថិតនៅភាគខាងជើងទីក្រុង Samarra។
គេហទំព័រសារព័ត៌មានAlmaalomah ដកស្រង់សម្តីចេញពីសារព័ត៌មានរបស់កងកម្លាំងចលនានិយមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្ដិសុខមកពីកងពលតូចលេខ៣១៣របស់កងម្លាំងចលនានិយមបានតម្រង់គោលដៅលើក្រុមភេរវជនអ៊ីស្លាមដែលស្ថិតនៅក្នុងភូមិKhorasan ក្នុងខេត្តMutaibija ភាគខាងជើងទីក្រុងSamarra ដោយបានសម្លាប់ពួកភេរវករ២នាក់ និងធ្វើឲ្យរងរបួស៣នាក់ផ្សេងទៀត។
កងកម្លាំងនេះផងដែរក៏បានបំផ្លាញកន្លែងលាក់ខ្លួនចំនួនពីរកន្លែងផងដែររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថាប្រតិបត្តិការសន្តិសុខកំពុងបន្តដើម្បីលុបបំបាត់តំបន់ទាំងមូលរបស់ពួកសកម្មប្រយុទ្ធIS។
កម្លាំងចលនានិយម និងសម្ព័ន្ធមិត្តនៃកងកម្លាំងយោធាស្ម័គ្រចិត្តShia បានគាំទ្រយ៉ាងសកម្មចំពោះយុទ្ធនាការយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤។ គួរបញ្ជាក់ថាកងកម្លាំងចលនានិយត្រូវបានទទួលស្គាល់ជាផ្លូវថាជាកងកម្លាំងជាតិនៅចុងឆ្នាំ២០១៦ ក្រោមទីបញ្ជាការរបស់នាយករដ្ឋមន្ត្រី ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។