ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨
យោងតាមមន្ត្រីប្រទេសឥណ្ឌូណេស៊ីនិយាយថាមានមនុស្សយាងហោចណាស់២៣៥នាក់ត្រូវសម្លាប់ ខណៈរលកស៊ូណាមីវាយប្រហារទៅលើឆ្នេរ Sunda Strait កាលពីយប់ថ្ងៃសៅរ៍។ មនុស្សរាប់សិបនាក់ត្រូវបាត់ខ្លួនហើយរាប់រយនាក់ទៀតរងរបួស។
ទីភ្នាក់ងារខាងឧតុនិយមនិងអាកាសធាតុឥណ្ឌូណេស៊ី (BMKG) និយាយថារលកយក្សនេះមិនបណ្តាលមកពីការរញ្ជួយដីនោះទេ ប៉ុន្តែដោយសារការផ្ទុះភ្នំភ្លើង Krakatoa ។ បន្ទាប់មកភ្នាក់ងារនេះពន្យល់ថាប្រព័ន្ធប្រកាសអាសន្នដំបូងភាគច្រើនត្រូវភ្ជាប់ទៅនឹងសកម្មភាពពីបាតសមុទ្រជាជាងភ្នំភ្លើង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយដកស្រង់ពីទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយជាតិនិយាយថា មនុស្សសរុបចំនួន២៣៥នាក់ត្រូវអះអាងស្លាប់ និង៨៧៧នាក់រងរបួសបន្ទាប់ពីរលកយក្សស៊ូណាមីបំផ្លាញផ្ទះសំបែង និងអគាររាប់រយខ្នង។
ឆ្នេរសមុទ្រ Sunda Strait បែងចែករវាងប្រជុំកោះជ្វា និងកោះស៊ូម៉ាត្រាដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី។