ប្រភពព័ត៌មានIran-daily ផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
មន្រ្តីក្រសួងមហាផ្ទៃនិយាយថា រថយន្តផ្ទុះគ្រាប់បែកអត្តឃាតមួយគ្រឿងបានផ្ទុះនៅខាងក្រៅក្រសួងសាធារណកាអាហ្វហ្គានីស្ថានកាលថ្ងៃចន្ទដោយមានការបាញ់កាំភ្លើង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ Nasrat Rahimi និយាយថា ខ្មាន់កាំភ្លើងមួយចំនួនចូលក្នុងអគាររដ្ឋាភិបាលក្បែរនោះ ក្រោយពីធ្វើការបំផ្ទុះហើយពួកគេបាញ់ប្រហារតបតជាមួយកងកម្លាំងសន្តិសុខ។
លោក Wahid Majroh អ្នកនាំពាក្យក្រសួងសាធារណការ និយាយថា យ៉ាងហោចណាស់ មានមនុស្សចំនួនពីរនាក់រងរបួសក្នុងការប៉ះទង្គិចនេះ។
មន្ត្រីម្នាក់ដែលធ្វើការនៅក្នុងអគាររដ្ឋាភិបាលមួយផ្សេងទៀតប្រាប់ភ្នាក់ងាររ៉យទ័រថា និយោជិតចាក់សោរខ្លួននៅក្នុងការិយាល័យរបស់ពួកគេ ក្រោយពីពួកគេឮការផ្ទុះ និងការ បាញ់កាំភ្លើង។