ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
យោធាអ៊ីស្រាអែលញ្ជាក់ថាខ្លួនបានដាក់កម្លាំងដំណើការប្រព័ន្ធការពារដែនអាកាសរារាំងមីស៊ីលប្រឆាំងយន្តហោះមកពីប្រទេសស៊ីរី។ សកម្មភាពនេះត្រូវធ្វើឡើងបន្ទាប់ពីទីក្រុងដាម៉ាសបានស្ទាក់ចាប់គោលដៅសត្រូវជាច្រើន “។
អ៊ីស្រាអែលនិយាយថាមិនមានការខូចខាតណាមួយ ឬរងរបួសបុគ្គលិក(IDF) ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតស្តីពីការស្ទាក់ចាប់នោះទេ។ រូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីមីស៊ីលអ៊ីស្រាអែលដាក់ពង្រាយទីក្រុង Hadera ស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនស៊ីរី ប៉ុន្តែនៅតែមិនទាន់ច្បាស់ថាតើប្រព័ន្ធការពារបានរារាំងអ្វីទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍បានលឺការផ្ទុះខ្លាំងផងដែរ។
មុននេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីរាយការណ៍ប្រព័ន្ធការពារដែនអាកាសបានចាប់បាន “គោលដៅសត្រូវ” នៅជាយក្រុងភាគខាងលិចនៃទីក្រុងដាម៉ាស ក្នុងការចោទប្រកាន់លើអ៊ីស្រាអែលធ្វើការវាយប្រហារចេញពីគោលដៅប្រទេសលីបង់។ យន្ដហោះរាយការណ៍ចូលដែនអាកាសលីបង់មុនពេលវាយប្រហារគោលដៅរបស់ខ្លួននៅ Qatana ជាតំបន់ជាយក្រុងភាគនិរតីស៊ីរី។