ប្រភពព័ត៌មានពីReuters ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃពុធថា ការវាយប្រហារមីស៊ីលប្រទេសអ៊ីស្រាអែលទៅប្រទេសស៊ីរីនៅថ្ងៃមុនគំរាមកំហែងដោយផ្ទាល់លើជើងហោះហើរស៊ីវិលចំនួនពីរ។
ក្រសួងបន្ថែមថាប្រព័ន្ធការពារដែនអាកាសស៊ីរីបំផ្លាញគ្រាប់មីស៊ីលប្រទេសអ៊ីស្រាអែលចំនួន១៤ គ្រាប់ដែលបាញ់បង្ហោះទៅលើគោលដៅជិតទីក្រុងដាម៉ាស់នៅថ្ងៃអង្គារ។
ប្រព័ន្ធផ្សព្វផ្សាយស៊ីរីរាយការណ៍ថា ទាហានស៊ីរីចំនួន៣នាក់រងរបួសក្នុងការវាយប្រហារនេះ។ យោធាអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការវាយប្រហារពីមីស៊ីលដែលគេរាយការណ៍ និងការចោទប្រកាន់របស់រុស្ស៊ីនោះទេ។
ថ្លែងទៅកាន់ពិធីបញ្ចប់ការសិក្សាសម្រាប់អ្នកបើកយន្តហោះថ្មីនៅឯមូលដ្ឋានកងទ័ពអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃពុធ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ពុំបានលើកឡើង ដោយត្រង់ទៅនឹងការវាយប្រហារជាក់លាក់ណាមួយ ឬការរិះគន់របស់ក្រុងម៉ូស្គូទេ។ ប៉ុន្តែលោករំលឹកឡើងវិញនូវចេតនារបស់អ៊ីស្រាអែលក្នុងការទប់ស្កាត់ ពីការបំផ្លាញរបស់ យោធាអ៊ីរ៉ង់ដែលប្រឆាំងនឹងប្រទេសអ៊ីស្រាអែលក្នុងប្រទេសស៊ីរី។
ក្នុងអំឡុងពេលសង្រ្គាមច្រើនជាង៧ឆ្នាំក្នុងប្រទេសស៊ីរីមានជីជាតិអ៊ីស្រាអែលបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងរបស់សត្រូវ(ប្រទេសអ៊ីរ៉ង់) ដែលជាសម្ព័ន្ធមិត្តសំខាន់ របស់ប្រធានាធិបតី Bashar al-Assad ។ កងកំលាំងទ័ពអាកាសរបស់អ៊ីស្រាអែលវាយប្រហារគោលដៅជាច្រើនដែលខ្លួនបានពិពណ៌នានៅពេលដែលកងកម្លាំងអ៊ីរ៉ង់ពង្រាយគ្នា ឬការផ្ទេរអាវុធទៅកាន់ចលនា Hezbollah ដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់នៅជម្លោះក្នុងប្រទេសស៊ីរី។