ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
ប្រធានមជ្ឈមណ្ឌលសម្រុះសម្រួលរុស្ស៊ី និងត្រួតត្រាលើចលនាជនភៀសខ្លួន លោកឧត្តមសេនីយ៍ទោ Sergei Solomatin មានប្រសាសន៍ថា ជនភៀសខ្លួនស៊ីរីមានចំនួនច្រើនជាង២៤.០០០ នាក់ត្រឡប់មកផ្ទះវិញពីទឹកដីប្រទេសហ្ស៊ូដាន និងប្រទេសលីបង់ក្នុងរយៈពេលមួយខែ។
លោកឧត្តមសេនីយ៍ទោរាយការណ៏ថា ក្នុងរយៈពេលមួយខែកន្លងមកមានជនភៀសខ្លួនចំនួន ៧.៤២០នាក់វិលត្រឡប់ទៅផ្ទះវិញដោយឆ្លងកាត់ច្រកព្រំដែន Jdidat Yabus និង Talkalakh ចាកចេញពីប្រទេសលីបង់ និងមនុស្សចំនួន១៦.៧១៣នាក់ចាកចេញប្រទេសលីបង់ តាមរយៈការឆ្លងកាត់ព្រំដែន Nassib នេះយោងតាមសេចក្តីរាយការណ៍អនុសេនីយ៏នៅឯកិច្ចប្រជុំអន្តរទីភ្នាក់ងារនៃប្រទេសរុស្ស៊ីនិងស៊ីរីលើការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរី។
លោករាយការណ៍ថា ប្រជាពលរដ្ឋស៊ីរីចំនួន៩.៧៧០នាក់វិលត្រលប់ទៅកន្លែងរស់នៅអចិន្រ្តៃយ៍របស់ពួកគេរួមទាំងមនុស្សចំនួន៧៤៤ នាក់ទៅតំបន់ភាគខាងកើត Ghouta ( ស្ថិតក្រោមការកាន់កាប់របស់Rif Dimashq) ។ លោក Solomatin បន្ថែមថា មានមនុស្សចំនួន៥.០៦០នាក់ឆ្លងកាត់ព្រំដែន Al-Salihiyah ទៅផ្ទះរបស់ពួកគេនៅក្នុងខេត្ត Deir ez-Zor ហើយមនុស្សចំនួន៣.៩៦៦នាក់វិលត្រឡប់មកតំបន់ Idlib តាមច្រកព្រំដែន Abu al-Duhur ។