ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
អតីតអ្នកការទូតអាម៉េរិកលោក Jim Jatras ប្រាប់ភ្នាក់ងារ RT ថា អត្ថបទកាសែតមួយបង្ហាញពីក្រុមជីហាដជាក្រុមប្រយុទ្ធសេរីភាព ពីព្រោះពួកគេប្រឆាំងនឹងរុស្ស៊ីក្នុងការ ប៉ុនប៉ងលុបបំបាត់ទំនាក់ទំនងរវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមភេរវករ។
កាសែតអង់គ្លេសផ្សព្វផ្សាយពីការសំភាសន៍ដ៏ចម្រូងចម្រាសមួយជាមួយក្រុមជីហាដដែលកំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលនៅប្រទេសអ៊ុយក្រែនខាងកើត។ ប្រមុខកងវរសេនាតូចរបស់លោកសារភាពថា ក្រុមអ្នកប្រយុទ្ធរបស់លោកធ្វើសង្គ្រាមជាមួយក្រុមជីហាដនៅក្នុងប្រទេសស៊ីរីហើយបន្ថែមថា មេដឹកនាំនេះគឺជាផ្នែកមួយក្រុមភេរវករដែលប្រព្រឹត្តអំពើឃោរឃៅក្នុងប្រទេសរុស្ស៊ី។
អត្ថបទមួយសរសេរថា ខ្មាន់កាំភ្លើងរបស់កងវរសេនាតូចមួយចំនួនទទួលស្គាល់ថា ពួកគេ បង្កើនជំនាញប្រយុទ្ធរបស់ពួកគេនៅឯជំរំហ្វឹកហាត់អ៊ីស្លាម ISIS/ISIL ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
អតីតអ្នកការទូតសហរដ្ឋអាមេរិកលោក Jim Jatras មានប្រសាសន៍ថា ការសម្រេចចិត្តបោះពុម្ពផ្សាយដើម្បីអនុញ្ញាតឱ្យព័ត៌មាននេះចេញប្រហែលជាដោយសារតែមាននរណាម្នាក់ទើបតែរកឃើញពីសារៈសំខាន់របស់វា ជាពិសេសនៅពេលមានការប្រកាសរបស់ប្រធានាធិបតីលោកTrump ពីការដកកងទ័ពអាមេរិក ពីប្រទេសស៊ីរីក្រោយពីរដ្ឋអ៊ីស្លាមទទួលបរាជ័យ។