លោកKenzo Takada អ្នកបង្កើតម៉ាក Kenzo ជាប់ចោទពីបទឆបោក

0

ប្រភពព័ត៌មានពី Asahi sinbun ចេញថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨

លោក Kenzo Takada អាយុ៧៩ឆ្នាំជាអ្នករចនាម៉ូដសកលលោក និងជាស្ថាបនិកយីហោម៉ាក Kenzo ដោយសារមានបញ្ហាលើការរចនាម៉ូដ លោកត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំផលិត និងលក់ផលិតផលប្រចាំថ្ងៃរបស់កូរ៉េ។ សារព័ត៌មាន Rengo របស់កូរ៉េបានចុះផ្សាយនៅថ្ងៃទី៨។

យោងតាមព័ត៌មានបានឲ្យដឹងថា ប្រធានក្រុមហ៊ុនដដែលនេះបាននិយាយថាកាលពី ខែកក្កដា ឆ្នាំមុន លោក Takada បានប្តឹងប៉ូលិសក្នុងតំបន់។ បើយោងតាមបណ្តឹងនេះ ក្នុងឆ្នាំ២០១០ក្រុមហ៊ុននេះបានទទួលកិច្ចសន្យាពី លោក តាកាដា ដើម្បីផ្តល់នូវការរចនាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ហើយបាន ចុះហត្ថលេខាលើកិច្ចសន្យាប្រើប្រាស់ឈ្មោះរបស់គាត់។ បើគិតទៅយើងបានចំណាយទឹកប្រាក់សរុប ប្រហែល១៨០លានវ៉ុន (ប្រហែល១៧,៤ លានយ៉េន) សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំដដែល ប៉ុន្តែ លោកTakadaនិយាយថា លោកមិនបានធ្វើកិច្ចសន្យានោះទេ។

ប៉ូលិសបានបញ្ជាលោក Takada ឲ្យចេញមកបង្ហាញខ្លួនមុខតុលា ប៉ុន្តែលោកបានឆ្លើយថា “ខ្ញុំមិនអាចទៅប្រទេសកូរ៉េខាងត្បូងបានទេ ដោយសារតែភាពចាស់ជរារបស់ខ្ញុំ” ដូច្នេះការស៊ើបអង្កេត ត្រូវបានផ្អាក។

មុនពេលបណ្តឹងនេះ លោក Takadaធ្វើបណ្តឹងទៀមទារសំណងថ្លៃខូចខាតមួយនៅកូរ៉េ អស់ រយៈពេល១៥ឆ្នាំ បើតាមព័ត៌មាន Rengo បានឲ្យដឹងថាគាត់កំពុងតែបរាជ័យក្នុងរឿងនេះ។ ខាងលោក តាកាដា ក្រុមហ៊ុនដដែលបានសើ្នសុំសំណង៧០០លានវ៉ុន ស្មើនឹងលាន៦៧.៦យ៉េន សម្រាប់ការលក់ផលិតផល ដែលមានឈ្មោះ លោកTakadaបន្ទាប់ពីបញ្ចប់កិច្ចសន្យា។

LEAVE A REPLY

Please enter your comment!
Please enter your name here