ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu មានប្រសាសន៍ថាប្រតិបត្តិការយោធាប្រឆាំងនឹងកងជីវពល YPG ឃឺដដែលប្រទេសតួកគីសន្យាអនុវត្តនៅភាគខាងជើងប្រទេសស៊ីរីមិនអាស្រ័យលើការដកកម្លាំងសហរដ្ឋអាមេរិកចេញពីតំបន់នោះទេ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NTV នៅថ្ងៃព្រហស្បតិ៍ លោក Cavusoglu មាន ប្រសាសន៍ថា វាមិនសមហេតុផលនោះទេដែលរំពឹងថាសហរដ្ឋអាមេរិកនឹងប្រមូលអាវុធ របស់ខ្លួនទាំងអស់ទៅឱ្យសម្ព័ន្ធមិត្ត YPG។ ទីក្រុងអាន់ការ៉ាចាត់ទុកកម្លាំង YPG ជាក្រុម ភេរវករមួយ។
លោក Mike Pompeo រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកមាន ប្រសាសន៍នៅថ្ងៃពុធថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរីនឹងមិនបញ្ចប់ទេ បើទោះបីជាមានការគំរាមកំហែងរបស់ប្រទេសតួកគីប្រឆាំងនឹងឃឺដ ដែលជា សម្ព័ន្ធមិត្តរបស់វ៉ាស៊ីនតោននៅទីនោះក៏ដោយ។ លោក Pompeo ថែមទាំងសន្យាថា នឹងធានាការពារជាតិឃឺដ។