ប្រភពពត៌មានពី Asahi ចេញថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) លោក Tsunekazu Takeda អាយុ៧១ឆ្នាំជាប់សង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ។ កាសែតក្នុងស្រុកនិយាយថា អាជ្ញាធរបារាំងរាយការណ៍ថា ពួកគេកំពុងតែដំណើរនិតិវិធីដើម្បីកាត់ទោស។ តើនីតិវិធីតុលាការនឹងបន្តទៅមុខយ៉ាងដូចម្តេចនាពេលអនាគត។
នេះបើយោងតាមលោកសាស្រ្តាចារ្យ Yuji Shiratori នៃសាលាច្បាប់នៅសាកលវិទ្យាល័យ Kanagawa ដែលជាយល់ពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌប្រទេសបារាំងថា ចៅក្រមជាអ្នកវិនិច្ឆ័យថា តើនឹងមានបើកអង្គជំនុំជម្រះផ្លូវការមួយតាមសំណើរបស់ព្រះរាជអាជ្ញាសាធារណៈដែរឬទេ។
ចៅក្រមអាចធ្វើការស៊ើបអង្កេតដោយខ្លួនឯងដោយប្រមូលភស្តុតាង ហើយសួរចម្លើយជនសង្ស័យ។ ចៅក្រមមិនចាំបាច់បើកសវនាការទេ។
