ពួករដ្ឋអ៊ីស្លាមវាយប្រហារប៉ូលិស៣នាក់ស្លាប់នៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាប៉ូលិសអ៊ីរ៉ាក់៣នាក់រងរបួសកាលពីថ្ងៃអង្គារនេះនៅក្នុងការវាយប្រហារប្រដាប់អាវុធធ្វើឡើងដោយរដ្ឋអ៊ីស្លាមទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងស្ថិតនៅក្នុងខេត្តDiyala។

ថ្លែងប្រាប់គេហទំព័រព័ត៌មានBaghdad Today ប្រភពព័ត៌មាននិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបើកការវាយប្រហារប្រដាប់អាវុធមួយទៅលើស្រុកKhanaqin ចម្ងាយ១០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងBaqubah ដោយបណ្តាលឲ្យប៉ូលិស៣នាក់ស្លាប់រួមទាំងមន្រ្តីម្នាក់រងរបួសធ្ងន់។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់បន្ថែមថាមានការបន្ថែមកងសន្តិសុខដើម្បីដាក់ពង្រាយនៅកន្លែងកើតហេតុ ហើយប៉ូលិសដែលទទួលរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បី​ព្យាបាល។

គួររំលឹកថាកាលពីខែមករាឆ្នាំ២០១៥ កងកម្លាំងអ៊ីរ៉ាក់ប្រកាសអំពីការរំដោះខេត្តDiyala ចេញពីពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាមប្រកាសថារដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ២០១៤។ ខេត្តនេះត្រូវបានគេមើលឃើញថានៅតែមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ពអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធIS ជាពិសេសស្ថិតនៅក្នុងតំបន់Jalawla និងតំបន់Saadiyah ភាគខាងជើងនៃខេត្តនេះ និងតំបន់មួយចំនួនដែលស្ថិតនៅជិតទីក្រុងMuqdadiyah។

LEAVE A REPLY

Please enter your comment!
Please enter your name here