ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីតនិយាយកាលពីថ្ងៃសៅរ៍ថាគ្រោងនឹងបង្កើតរោងចក្រចម្រាញ់ប្រេងទឹកប្រាក់ចំនួន១០ពាន់លានដុល្លារអាមេរិកនៅក្នុងកំពង់ផែនៃប្រទេសប៉ាគីស្ថាន រដ្ឋមន្រ្តីបានថ្លែងសន្ទរកថាកាលពីថ្ងៃសៅរ៍ ទន្ទឹមពេលដែលកំពង់ផែសមុទ្រឥណ្ឌាកំពុងសាកសង់ក្រោមជំនួយរបស់ចិន។
ប៉ាគីស្ថានចង់ទាក់ទាញការវិនិយោគ និងការគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងទៀត ដើម្បីដោះស្រាយឱនភាពដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេង។ កាលពីឆ្នាំមុនប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ជំនួយទៅឲ្យប៉ាគីស្ថានចំនួន៦ពាន់លានដុល្លារ ដែលរួមមានជំនួយសម្រាប់ការនាំចូលប្រេងឆៅផងដែរ។
បើតាមសម្តីរបស់លោក Khalid al-Falih បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង Gwadar ថា “អារ៉ាប៊ីសាអ៊ូឌីតចង់ធ្វើឱ្យសេដ្ឋកិច្ចប្រទេសប៉ាគីស្ថានមានស្ថេរភាពតាមរយៈការបង្កើតរោងចក្រចម្រាញ់ប្រេង និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចប៉ាគីស្ថាន និងចិន“ ។
លោកនិយាយថា ព្រះអង្គម្ចាស់ Mohammad bin Salman នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាននៅក្នុងខែកុម្ភៈ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីបន្ថែមថា Saudi Arabia នឹងវិនិយោគ លើវិស័យផ្សេងៗទៀតផងដែរ។
ទីក្រុងប៉េកាំងសន្យាថាផ្តល់ទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារដែលជាផ្នែកមួយនៃច្រកសេដ្ឋកិច្ចប៉ាគីស្ថាន (CPEC) ពាក់ព័ន្ធនឹងការសាងសង់ស្ថានីយ៍អគ្គិសនី ផ្លូវហាយវេ ផ្លូវដែកថ្មី និងជួសជុលផ្លូវដែកឱ្យប្រសើរឡើង និងកំពង់ផែដែលមានតួនាទីប្រសើរជាងមុន ដើម្បីជួយឱ្យប្រទេសប៉ាគីស្ថានក្លាយទៅជាផ្លូវគោក ធំមួយតភ្ជាប់ពីភាគខាងលិចប្រទេសចិនទៅកាន់ពិភពលោក។