លោកត្រាំនឹងមិនអាចបញ្ឈប់ការដកកម្លាំងចេញពីប្រទេសស៊ីរីទេ ព្រោះវានឹងមានន័យថា ISIS ឈ្នះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩

ការវាយប្រហារភេរវកម្មនៅទីក្រុង Manbij  ក្នុងប្រទេសស៊ីរីសម្លាប់មនុស្សចំនួន២០នាក់ ក្នុងនោះមាន​ទាហានអាមេរិកចំនួន៥នាក់។ នេះបើតាមប្រសាសន៍របស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ។

លោកជឿជាក់ថា​ការវាយប្រហារ​នេះនឹង​មិនធ្វើឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump លុបចោលការដក​កងទ័ព​ឡើយ។ លោក Erdogan មានប្រសាសន៍ថាការវាយប្រហារអត្តឃាតនៅថ្ងៃពុធ នៅតំបន់​ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ឃឺដត្រូវគេតម្រង់លើការសម្រេចចិត្តរបស់លោក Trump ក្នុងការ​ដកកង​ទ័ព​ចេញពីប្រទេសដែលរងការហែកហួរពីសង្រ្គាម។

ប៉ុន្តែមេដឹកនាំទួរគីលោកជឿជាក់ថា លោកត្រាំនឹងមិនផ្លាស់ប្តូរការសម្រេចចិត្តក្នុងការដកខ្លួនរបស់លោកនោះទេ។ លោកបន្តថា “ការវាយប្រហារក្នុងទីក្រុង Manbij អាចនឹងមានបំណងធ្វើឱ្យប៉ះពាល់​ដល់ការ សម្រេច​ចិត្តរបស់លោកត្រាំក្នុងការដកកម្លាំងចេញពីប្រទេសស៊ីរី។ ប៉ុន្តែនៅពេលដែល ខ្ញុំឃើញការសម្រេចចិត្តរបស់លោកត្រាំ ខ្ញុំមិនគិតថា​ជំហានថយក្រោយនឹងធ្វើតាមការវាយប្រហារភេរវកម្មបែបនេះទេ “។

​មតិយោបល់លោក Erdogan ធ្វើឡើងក្រោយពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សចំនួន២០នាក់ក្នុងទីក្រុង Manbij  ជាតំបន់គ្រប់គ្រង​ដោយឃឺដស្ថិតនៅភាគខាងជើងប្រទេសស៊ីរ៉ី។ អ្នកស្លាប់ទាំងនោះជា ទាហានអា​មេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here