ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
គ្រាប់បែកក្នុងរថយន្តមួយផ្ទុះនៅខាងក្រៅសាលាប៉ូលិសនៅក្រុងបូហ្គោតាសម្លាប់មនុស្ស៨នាក់។ ប្រធានាធិបតីលោក Iván Duque ចាត់ទុកការវាយប្រហារនេះថាជាអំពើរភេរវករភេរវកម្មមួយប្រឆាំងនឹងមន្រ្តីប៉ូលិស។
ការបំផ្ទុះនេះបណ្តាលបង្អួចអគារខ្ទេច និងប៉ះពាល់ដល់សាលាប៉ូលិសនៅពេលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិបង្ហាញឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៨នាក់ស្លាប់ និងមនុស្សចំនួន១០នាក់ផ្សេងទៀតរងរបួស។
ខ្សែវីដេអូនិងរូបថត នៅបរិវេណកើតហេតុបង្ហាញពីកម្ទេចកម្ទី និងអគាររងការរង្គោះរង្គើ។ ប្រធានាធិបតីកូឡុំប៊ីលោក Iván Duque កាត់បន្ថយការធ្វើដំណើរទៅកាន់ភាគខាងលិចប្រទេសកូឡុំប៊ីនិងវិលត្រឡប់ទៅកាន់ទីក្រុងដើម្បីត្រួតពិនិត្យប្រតិបត្តិការរបស់ប៉ូលិស។ លោក Duque រៀបរាប់ពីការវាយប្រហារថាជាភេរវករភេរវកម្ម ហើយប្តេជ្ញានឹងកំណត់មុខសញ្ញាជនល្មើស និងនាំពួកគេទៅរកយុត្តិធម៌។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្ដែជាញឹកញាប់នៅក្រុងបូហ្គូតាក្លាយជាកន្លែងកើតមានជម្លោះបង្ហូរឈាមរវាងពួកឧទ្ទាមឆ្វេងនិយម និងស្តាំនិយម និងក្រុមជួញដូរគ្រឿងញៀន។
កងទ័ពរំដោះជាតិឆ្វេងនិយមវាយប្រហារគោលដៅលើមន្ត្រីប៉ូលិសក្នុងរដ្ឋធានីក្រោយពីមានកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលលោក Duque មានការជាប់គាំងនៅខែកញ្ញាឆ្នាំមុន។ គេស្គាល់ក្រុមនោះកាន់តែច្បាស់ដោយបណ្តាញសង្គមជាភាសាអេស្បាញដែលចុះផ្សាយថា ក្រុមនោះបដិសេធមិនព្រមជួបលោក Duque ដែលទាមទារឱ្យពួកគេដោះលែងចំណាប់ខ្មាំងជាច្រើននាក់រួមទាំងទាហានកូឡុំប៊ីចំនួន៦នាក់។