មន្ត្រីសន្តិសុខច្រើនជាង១០០នាក់​ស្លាប់ក្នុងការវាយប្រហារពួកតាលីបង់លើមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩

ក្រុមសកម្មប្រយុទ្ធតាលីបង់សម្លាប់សមាជិកកងកម្លាំងអាហ្វហ្គានីស្ថានច្រើនជាង១០០នាក់ក្នុងការវាយប្រហារលើបរិវេណយោធាមួយនៅកណ្តាលខេត្ត Maidan Wardak នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ដកស្រង់ចេញពីប្រភពយោធា។

មន្ត្រីម្នាក់​ប្រាប់ភ្នាក់ងាររ៉យទ័រថា ” មនុស្សចំនួន១២៦នាក់ស្លាប់ក្នុងការផ្ទុះមួយនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន​យោធា”។ រដ្ឋាភិបាលមានប្រសាសន៍មុននេះថា មនុស្សចំនួន១២នាក់ត្រូវសម្លាប់ ​ប៉ុន្តែ​ក្រោយ​​មកប្រភព​បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។

អ្នកបំផ្ទុះគ្រាប់​បែក​អត្ត​​ឃាតនៅប្រទេសអាហ្វហ្គានីស្ថានរាយការណ៍ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត​តាលីបង់​បើករថយន្ត​បំផ្ទុះគ្រាប់បែកក្នុងមូលដ្ឋាន ក្រោយពីមានការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធ និង​កង​​កម្លាំង​​សន្តិសុខ។ ការវាយប្រហារនេះកើតឡើងនៅវេលាម៉ោង៨ព្រឹកក្នុងស្រុកនៅ​ថ្ងៃចន្ទ​។

អ្នកនាំពាក្យ​ក្រុមតាលីបង់លោក Zabihullah Mujahid អះអាងទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារនេះ​ដោយបង្ហាញលើបណ្តាញ Twitter ថារថយន្តដែល​ផ្ទុក​គ្រឿង​ផ្ទុះបំផ្លាញមូលដ្ឋាន​ទាំងស្រុង និងកប់មនុស្សក្រោមគំនរថ្ម។ ខ្សែវីដេអូវីដេអូបង្ហាញថា អគារនៅ​បរិវេណ​នោះបាក់ និងឆេះ។ លោកប្រធានាធិបតីអាមេរិកត្រាំប្រកាស​ដកកងកម្លាំងសហរដ្ឋអាមេរិកចេញពី ប្រទេសអាហ្វហ្គានីស្ថាននៅខែមុន​ដោយមិន​កំណត់​ពេល។

កងកម្លាំងសហរដ្ឋអាមេរិកប្រយុទ្ធ​ជាមួយពួកតាលីបង់នៅ​ប្រទេសអាហ្វហ្គានីស្ថាន​ចាប់តាំងពីឆ្នាំ២០០១ ហើយជម្លោះ​នេះជំរុញឱ្យពួកសកម្មប្រយុទ្ធធ្វើសកម្មភាព​ក្នុងរយៈពេល​ប៉ុន្មាន​​ខែថ្មីៗនេះ។ ក្រុមនោះគ្រប់គ្រង ​ឬបង្កើតឥទ្ធិពលនៅជុំវិញស្រុករបស់ប្រទេសនេះ​ ជាមួយស្ថានភាពប្រែប្រួល​ពីមួយ​ខែ​ទៅមួយខែ។

មេបញ្ជាការអង្គការណាតូនៅ​ប្រទេសអា​ហ្វហ្គានី​​ស្ថាន លោកឧត្ដមសេនីយ៍ Austin Scott Miller មានប្រសាសន៍នៅចុងឆ្នាំថា ពួកតា​លីបង់​នឹងមិនត្រូវចាញ់ ហើយលោកបន្ថែមថា ប្រទេសនេះត្រូវការដំណោះ​ស្រាយ​នយោ​បាយ​។ ទន្ទឹមនឹងនេះ ពួកសកម្មប្រយុទ្ធ តាលីបង់បន្តយុទ្ធនាការវាយប្រហារ និងបំផ្ទុះគ្រាប់បែកអត្ត​ឃាត​ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាមេរិក និងអាហ្វហ្គានីស្ថាន។

គ្រាប់បែកបំផ្ទុះ​រថយន្ត​តា​លី​បង់មួយគ្រឿងសំដៅ​ទៅ​លើក្បួនរថយន្តដឹកអភិបាលខេត្ត Logar នៅថ្ងៃអាទិត្យ។ ហេតុការណ៍​នោះ​​សម្លាប់មន្ត្រីសន្តិសុខចំនួន៨ នាក់ ប៉ុន្តែអភិបាលចាកចេញដោយ​មិនមាន​ទទួលរងរបួស។ នៅរយៈពេលមួយសប្តាហ៍មុន រថយន្តបំផ្ទុះគ្រាប់បែក​មួយទៀតសម្លាប់​មនុស្ស​​​យ៉ាង​តិចចំនួន៤ នាក់ និងបង្ករឱ្យមនុស្សចំនួន៩០ នាក់រងរបួសនៅក្រុងកាប៊ុល។ នៅ​ដើម​ខែនេះ កងកម្លាំងអាហ្វហ្គានីស្ថាន និងជនស៊ីវិលមានចំនួនច្រើនជាង៣០ នាក់ត្រូវគេ​សម្លាប់​​ក្នុងការវាយឆ្មក់​នៅភាគ ពាយ័ព្យនៃខេត្ត Badghis និទម្លាក់គ្រាប់បែកលើទីផ្សារនៅខេត្ត Paktika ។ពួកតាលីបង់​បដិសេធមិនព្រមធ្វើកិច្ចចរចាសន្តិភាព​ជាមួយសហរដ្ឋ​អាមេរិកនៅ​ដើម​ខែ​នេះ ដោយបដិសេធមិនព្រមបញ្ចូលរដ្ឋាភិបាលអាហ្វហ្គានីស្ថា​ន(ពួកគេហៅថា​ជារដ្ឋាភិបាល​អាយ៉ង)នៅក្នុងកិច្ចពិភាក្សានេះ។ ទោះយ៉ាងណាក៏ដោយនៅប៉ុន្មានម៉ោង​ក្រោយពីការវាយ​ប្រហារ​​នៅ Maidan Wardak នៅថ្ងៃចន្ទ  ពួកសកម្មប្រយុទ្ធប្រកាសលើ Twitter ថា កិច្ចចរចាជាមួយមន្ត្រីអាមេរិក​នៅកាតាចាប់ផ្តើមឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here