ពលរដ្ឋវ៉េណេស៊ុយអេឡារាប់ពាន់នាក់ប្រមូលផ្តុំគ្នាប្រឆាំងនឹងលោកប្រធានាធិបតី Nicolás Maduro

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

ពលរដ្ឋរាប់ពាន់នាក់កំពុងតវ៉ានៅក្នុងរដ្ឋធានីប្រទេសវ៉េណេស៊ុយអេឡាក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី Nicolás Maduro នាពេលបច្ចុប្បន្ននេះ។ មនុស្ស៤នាក់ត្រូវរាយការណ៍ថាស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយយប់មុនពេលបាតុកម្មប្រឆាំងផងដែរ។

លោក Nicolás Maduro បានស្បថចំពោះអាណត្តិទី២ កាលពីដើមខែមករានេះ បន្ទាប់ពីការស្ទង់មតិមួយត្រូវគេចាត់ទុកជាការឆបោករបស់សហគមន៍អន្តរជាតិជាច្រើនផងដែរ។ គួររំលឹកផងដែរថា ប្រទេសវេណេហ្ស៊ុយអេឡា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំរបស់លោកផងដែរ។

ហើយម្យ៉ាងវិញទៀត អត្រាអតិផរណា និងកង្វះខាតធំៗជាច្រើនរួមទាំងម្ហូបអាហារផងដែរនោះ បានបង្ខំប្រជាជនរាប់លាននាក់ចេញពីប្រទេសទៀតផង។ សូមបញ្ជាក់ផងដែរថា លោកប្រធានាធិបតីអាមេរិកដុលណាល់ត្រាំនិយាយថាលោកទទួលស្គាល់លោក Juan Guaidó មេដឹកនាំប្រឆាំងបក្សនៅប្រទេសវ៉េណេស៊ុយអេឡា ជាប្រធានាធិបតីបណ្តោះអាសន្នទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here